ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ ចាប់ផ្ដើមចុះផ្សព្វផ្សាយកម្មវិធី សិក្សាពីចម្ងាយនៅតាមសហគមន៍ ដើម្បីធានាបានថា សិស្សានុសិស្ស នៅតែទទួលបានការអប់រំ ទោះបីជាសាលារៀន ត្រូវ បានពន្យារពេលចូលរៀន ដោយសារការរីករាលដាលជំងឺ កូវីដ-១៩ ក៏ដោយ ។
នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ទើបដាក់ ចេញនូវសេចក្ដី ណែនាំស្ដីពី “ការសិក្សាពីចម្ងាយ និងការសិក្សា តាមប្រព័ន្ធ អេឡិចត្រូនិក” សម្រាប់ សិស្សានុសិស្ស កម្រិតមត្តេយ្យ សិក្សាបឋមសិក្សា និងមធ្យមសិក្សា ដើម្បីឱ្យសិស្សអាចបន្តរៀន នៅតាមផ្ទះក្រោមការជួយសម្រប សម្រួលពីមាតាបិតា អ្នក អាណាព្យាបាល លោកគ្រូ អ្នក គ្រូ និង គណៈគ្រប់គ្រងសាលារៀន។
ទន្ទឹមនឹងនេះផងដែរ ក្រសួងបាននិងកំពុង ខិតខំប្រឹងប្រែង ព្រមទាំងសហការ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីផលិត វីដេអូ មេរៀន សម្រាប់បម្រើ ដល់ការសិក្សា ពីចម្ងាយនិងការសិក្សា តាម ប្រព័ន្ធ អេឡិចត្រូនិក ដែលសំដៅធ្វើយ៉ាងណា ឱ្យការអប់រំ ប្រកប ដោយសមភាព និងបរិយាបន្ន៕ដោយ៖ធី លីថូ