ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងរក្សាទុក សារធាតុញៀននិងអាវុធ ។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី នៅចំណុចចម្ការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះយោងតាមផេក របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាល ខេត្តព្រះសីហនូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ចំនួន១០កញ្ចប់ (ធំ០៦កញ្ចប់, តូច ០៤កញ្ចប់), ២-ទូរស័ព្ទដៃ ០៣គ្រឿង ម៉ាក(OPPO ចំនួន០២គ្រឿង និងiPhoneចំនួន០១គ្រឿង), ៣-កាំភ្លើងខ្លីចំនួន ០២ដើមម៉ាក(រ៉ូលូ បាញ់គ្រាប់ពិតចំនួន ០១ដើម គ្រាប់ចំនួន១០គ្រាប់ និងLock ប្រើហ្គេសចំនួន០១ដើម)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី៕