វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តជំរុញឱ្យមានការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយមិនគិតពីអ្នកណា ដឹកនាំរបបកុម្មុយនិស្ត។
អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទសារព័ត៌មានមួយថា លោកមិនមានអ្វីត្រូវបន្ថែមលើការ រំពឹងទុកយ៉ាងខ្លាំងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចនឹងធ្លាក់ខ្លួនឈឺនោះទេ ។
លោកបានលើកឡើងថា “បេសកកម្មរបស់យើង គឺដូចគ្នាដោយមិនគិតពីអ្វី ដែលឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយគោរពតាមការដឹកនាំ របស់ពួកគេ”។
លោកបន្ថែមថា “បេសកកម្ម របស់យើងនៅតែដដែល គឺត្រូវផ្តល់ជូនលើកិច្ចព្រមព្រៀងនោះដែលលោកប្រធានគីម បានធ្វើជាមួយ លោកប្រធានាធិបតី ត្រាំ នៅក្នុងប្រទេសសឹង្ហបូរី ហើយនោះគឺជាការលុប បំបាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានផ្ទៀងផ្ទាត់ និងពេញលេញរបស់កូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									