បរទេស៖ ស្ថាបនិកក្រុមហ៊ុន Global IT លោក Narayan Murthy បាននិយាយថា មនុស្សជាច្រើនអាចនឹងស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារតែភាពអត់ឃ្លាន ជាជាងស្លាប់ដោយសារជំងឺកូវីដ១៩ ប្រសិនបើប្រទេសនេះ សំរេចពន្យារពេលការបិទប្រទេស ដែលត្រូវបានអូសបន្លាយ រួចហើយរហូតដល់ថ្ងៃទី ៣ ខែឧសភា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងសិក្ខាសាលាអាជីវកម្មមួយលោក Murthy មានប្រសាសន៍ថា “ អ្វីដែលសំខាន់ សម្រាប់យើងត្រូវយល់គឺថា ប្រទេសឥណ្ឌាមិនអាចបន្តនៅក្នុងស្ថានភាពនេះ បានយូរទេ ពីព្រោះនៅពេលវេលាខ្លះ ការស្លាប់ដោយសារភាពអត់ឃ្លាន នឹងមានច្រើនជាងការស្លាប់ ដោយសារជំងឺវីរុសកូរ៉ូណាទៅទៀត” ។
លោកបានបន្ថែមទៀតថា មេរោគនេះគឺជារឿងធម្មតាថ្មី ដែលប្រទេសឥណ្ឌាគួរតែទទួលយក និងរៀបចំឱ្យមានការត្រឡប់មកវិញ នូវពលករពេញសមត្ថភាពអាចចូលធ្វើការបាន ខណៈពេលដែលពួកគេផ្តល់ការ ការពារចាំបាច់ពីវីរុស។
ដូចដែលបានចង្អុលបង្ហាញដោយក្រសួងសុខាភិបាលឥណ្ឌា អត្រាមរណភាពបច្ចុប្បន្ន ដោយសារមេរោគកូវីដ ១៩ នៅក្នុងប្រទេសមានប្រហែល ៣,៣ ភាគរយ។ ប្រទេសនេះមានអ្នកស្លាប់ចំនួន ៦៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ៕
ប្រែសម្រួលៈ ណៃ តុលា