ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូអះអាងថា អ៊ីស្រាអែល កំពុងបង្កឲ្យមានការ ប្រឈមមុខនឹងគ្រោះមហន្តរាយ ដោយសារអាវុធនុយក្លេអ៊ែរ

RT News

បរទេស៖យោងតាមការ ចេញភ្សយារបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការវាយប្រហារដែលកំពុង បន្តរបស់អ៊ីស្រាអែលប្រឆាំង នឹងរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ បង្កការគំរាមកំហែងដែលមិន អាចទទួលយកបាន ចំពោះសន្តិសុខអន្តរជាតិ និងហានិភ័យធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងមហន្តរាយ។

អ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់ បែកលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយអះអាងថាក្រុងតេហរ៉ង់ក៏នឹង កៀកទៅនឹងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។

យ៉ាងណាក្តីប្រទេស អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ថាគ្មានមូលដ្ឋាន និងបានសងសឹកចំពោះប្រតិបត្តិការ យោធារបស់អ៊ីស្រាអែល ជាមួយនឹងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារដោយ មីស៊ីលជាច្រើនលើក។

ក្រសួងបានបន្ថែមថា ការកើនឡើង នៃជម្លោះនេះ ប្រថុយនឹងអស្ថិរភាព បន្ថែមទៀតនៃតំបន់ទាំងមូល ដោយជំរុញឱ្យថ្នាក់ ដឹកនាំអ៊ីស្រាអែល ឲ្យយល់ច្បាស់ហើយបញ្ឈប់ជាបន្ទាន់ នូវការវាយឆ្មក់លើការតម្លើងនុយក្លេអ៊ែរ។

គួរឲ្យដឹងដែរថាក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រតិកម្មដ៏អាក្រក់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ពីសហគមន៍អន្តរជាតិ ភាគច្រើនបង្ហាញថា រដ្ឋជ្វីហ្វត្រូវបានគាំទ្រ ដោយប្រទេសដែលដើរតួជា អ្នកសមគំនិត ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top