ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំអង្គការណាតូ លើកក្រោយនេះ នឹងចាប់ផ្តើមកាត់បន្ថយរបៀបវារៈ ដែលពាក់ព័ន្ធនឹងអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់ សម្តីមនុស្ស៥នាក់ ដែលដឹងពីបញ្ហានេះថា កិច្ចប្រជុំកំពូល មេដឹកនាំណាតូនាពេលខាងមុខ នៅក្នុងប្រទេសហូឡង់ នឹងរៀបចំឲ្យមានកាលវិភាគខ្លី ជាងមុននិងដោយផ្តោត លើអ៊ុយក្រែនតិចជាងមុន។

កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើង នៅក្នុងវេទិកា ពិភពលោក នៅទីក្រុងឡាអេចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមិថុនា នឹងបង្ហាញតែពីរព្រឹត្តិការណ៍ សំខាន់ៗប៉ុណ្ណោះ។

អាហារពេលល្ងាចស្វាគមន៍នៅឯវិមាន របស់គ្រួសាររាជវង្សហូឡង់ និងកិច្ចប្រជុំតែមួយនៃក្រុមប្រឹក្សា អាត្លង់ទិកខាងជើង ជំនួសឱ្យការធម្មតាពីរឬបី។ យោងតាម ​​Politicoបានឲ្យដឹងទៀតថា ក៏​នឹង​មិន​មាន​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​អ៊ុយក្រែន​របស់​ណាតូ​ដែរ។

ប្រភពដដែលនេះបានកត់សម្គាល់ទៀតថា លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែនត្រូវ បានអញ្ជើញឱ្យចូលរួមអាហារពេលល្ងាចស្វាគមន៍ប៉ុណ្ណោះ ហើយវានៅតែមិនទាន់ច្បាស់ថា តើគាត់នឹងមកឬយ៉ាងណា។

ប្រភពក៏បានលើកឡើងដែរថា កាលវិភាគសង្ខេបគឺជាគាំទ្រ ដល់សហរដ្ឋអាមេរិក និងប្រធានាធិបតី Donald Trump ជាពិសេសដែលបានបង្ហាញពីភាព អត់ធ្មត់ម្តងហើយម្តងទៀតជាមួយ និងបដិសេធការជួបជុំពហុភាគី នៃលក្ខណៈពិធីណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top