បរទេស ៖ ប្រទេសបារាំងបានចោទ អ៊ីស្រាអែល ពីបទបង្កគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួន ដោយការវាយប្រហារពន្ធនាគារ Evin ក្នុងក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់បាននិយាយថា ផ្នែកខ្លះនៃកន្លែងទទួលបានរងការខូចខាតក្នុងការវាយប្រហារ ។ វីដេអូមួយដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហាក់បង្ហាញថា ច្រកចូលខាងមុខពន្ធនាគារ ត្រូវបានកំណត់គោលដៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានហៅការធ្វើវាយប្រហារនេះថា “មិនអាចទទួលយកបាន” ហើយបាននិយាយថា វាបានបង្កគ្រោះថ្នាក់ ដល់ជនជាតិបារាំង Cecile Kohler និង Jacques Paris ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ២០២២ ក្រោមបទចោទប្រកាន់ចារកម្ម ដែលពួកគេបានបដិសេធ។ បងស្រីរបស់ Kohler ឈ្មោះ Noemie បានថ្កោលទោសការវាយប្រហារនេះថា “គ្មានការទទួលខុសត្រូវ” ដោយនិយាយថា វាបានធ្វើឱ្យអ្នកទោស “ស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិត” ។
លោក Barrot បាននិយាយថា លោកបាននិយាយជាមួយសមភាគីអ៊ីរ៉ង់ ហើយបានទទួលការបញ្ជាក់ថា ទាំង Kohler និង Paris មិនមានរបួសអ្វីឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
