អ្នកយកព័ត៌មាន បានទទួលដំណឹង ពីការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន នឹងចូលរួមមហាសន្និបាត រំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។
គួរបញ្ជាក់ថា ការិយាល័យ ព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដើម្បីធ្វើបទឧទ្ទេសនាម អំពីការងាររៀបចំចាត់ចែងនៃសកម្មភាពរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជន ចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ៕
