បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់ម្នាក់ ដែលមានឈ្មោះថា Sayyed Mostafa Sadati- Armakiនិងគ្រួសាររបស់គាត់ទាំងមូលត្រូវ បានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយ បង្អស់របស់អ៊ីស្រាអែល លើទីក្រុងតេហរ៉ង់ ។
យោងតាមទីភ្នាក់ងាររដ្ឋរបស់អ៊ីរ៉ង់ Sadati-Armaki គឺជាសមាជិកនៃ ឥស្សរជនវិទ្យាសាស្ត្រ របស់ប្រទេសហើយគាត់ត្រូវបានសម្លាប់រួមជាមួយប្រពន្ធ កូនបីនាក់ ក្នុងការវាយប្រហារចុងក្រោយប ង្អស់របស់អ៊ីស្រាអែលលើរដ្ឋធានី នៃសាធារណរដ្ឋអ៊ីស្លាម។
Tasnimបាននិយាយថា ការបាត់បង់ជីវិត របស់ពួកគេបានកើតឡើង នៅពេលដែលយោធាអ៊ីស្រាអែល កំពុងកំណត់គោលដៅ ដោយចេតនាលើតំបន់លំនៅដ្ឋាន និងជនស៊ីវិលដែល មិនមានពាក់ព័ន្ធនឹងបញ្ហាយោធា។
ការបាត់បង់ជីវិតរបស់លោក Sadati-Armaki ធ្វើឡើងបន្ទាប់ពីយុទ្ធនាការដ៏ឃោរឃៅ របស់អ៊ីស្រាអែល សំដៅលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ចាប់តាំងពីវាបានបើកការវាយប្រហារ លើប្រទេសកាលពីដើមខែនេះ ។ រហូតមកដល់ពេល នេះកងកម្លាំង យោធាអ៊ីស្រាអែល IDF បានរាយការណ៍ថា បានសម្លាប់ អ្នកឯកទេស នុយក្លេអ៊ែរ រាប់សិបនាក់មកហើយនៅក្នុង ប្រទេសអ៊ីរ៉ង់។
នៅព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ Nour News ក៏បានរាយការណ៍ផងដែរអំពីការ ស្លាប់របស់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរម្នាក់ទៀតគឺលោក Mohammad Reza Sadighi ដែលត្រូវបានគេនិយាយថាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលត្រូវបានធ្វើឡើងមុនពេល បទឈប់បាញ់ត្រូវបានប្រកាសរវាងទីក្រុងតេហរ៉ង់ និងក្រុងយេរូសាឡឹមខាងលិច ៕
ប្រែសម្រួល៖ស៊ុនលី
