ព័ត៌មានជាតិ

អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈ (លើកទី២) ស្តីពីការពិគ្រោះថ្លៃផ្គត់ផ្គង់សម្ភារ ចំនួន ១៣មុខ ជូនអគ្គិសនីសៀមរាប

សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ១៣មុខ ជូនអគ្គិសនីសៀមរាប ។

អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់ លក់ នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាប ដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤)។

កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង ១២:០០នាទី ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃ បាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top