បរទេស៖ ប៉ូលិសបានណែនាំសាធារណជន ឱ្យចៀសវាងផ្លូវធំៗ ចំនួនបួនក្បែរវិមានឈ្នះឈ្នះ នៅរសៀលថ្ងៃសៅរ៍នេះ ខណៈបាតុករដែលចង់ឱ្យ នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra លាលែងពីតំណែង នឹងប្រែក្លាយតំបន់នេះទៅជាកន្លែងប្រមូលផ្តុំដ៏ធំ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យប៉ូលីស ក្រុងកាលពីថ្ងៃសុក្របានផ្តល់អនុសាសន៍ឱ្យនៅឱ្យឆ្ងាយពីផ្នែកនៃផ្លូវ Din Daeng, Phahon Yothin, Phaya Thai និង Ratchawithi ដែលនាំទៅដល់វិមានជ័យជំនះ។
ការជួបជុំនេះគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១០ ព្រឹក និងបញ្ចប់នៅម៉ោង ៩ យប់។ អ្នករៀបចំបាននិយាយថា ឆាកនេះនឹងត្រូវសាងសង់ទល់មុខផ្លូវ Din Daeng។
ប៉ូលីសប៉ាន់ស្មានថានឹងមានបាតុករប្រហែល ៥.០០០ នាក់ ខណៈដែលអ្នករៀបចំការប្រមូលផ្តុំរំពឹងថា នឹងមានចំនួនយ៉ាងហោចណាស់ពីរដង។
ការតវ៉ានេះត្រូវបានធ្វើឡើងដោយក្រុមមួយ ដែលហៅខ្លួនឯងថា Ruam Palang Paen Din Pok Pong Athipatai (“កម្លាំងនៃទឹកដីដើម្បីការពារអធិបតេយ្យភាព”) ។
ក្នុងចំណោមមេដឹកនាំក្រុមនេះមានអតីតអ្នកអាវក្រហមលោក Jatuporn Prompan ដែលបានក្លាយជាអ្នករិះគន់ចំអកដល់គ្រួសារ Shinawatra និង Sondhi Limthongkul ដែលបានដឹកនាំការតវ៉ា របស់ក្រុមអាវលឿង ដែលបានបិទព្រលានយន្តហោះពីររបស់ទីក្រុងបាងកកកាលពីឆ្នាំ ២០០៨ ។
សិល្បករ សិល្បការិនីមួយចំនួន នឹងចូលរួមជាមួយពួកគេក្នុងអ្វី ដែលគេរំពឹងថា នឹងក្លាយជាមហាបាតុកម្ម លើកដំបូងប្រឆាំងនឹងកញ្ញា Paetongtarn។
ប្រែសម្រួលៈ ណៃ តុលា
