ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ រកឃើញឧបករណ៍គ្រឿងផ្ទុះថែមទៀត នៅខេត្តទេសចរណ៍ ភាគខាងត្បូងប្រទេសថៃ

Phuket police

បរទេស៖ អាជ្ញាធរថៃបាននិយាយថា ឧបករណ៍បំផ្ទុះសង្ស័យចំនួនពីរទៀត ត្រូវបានរកឃើញនៅក្នុង ខេត្តទេសចរណ៍ ភាគខាងត្បូងប្រទេសថៃ ទាំងពីរនេះកាលពីរសៀលថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅទីក្រុង Krabi មន្ត្រីប៉ូលិសកម្ចាត់គ្រាប់បែក ដោយជោគជ័យបានបិទ ឧបករណ៍ដែលបានរកឃើញ នៅជិតផ្លាហ្សាចម្លាក់ Pla Bai (sailfish) នៅឆ្នេរ Ao Nang នៅម៉ោងប្រហែល ២ រសៀល។

វត្ថុ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ថ្ម​សិប្បនិម្មិត​ ត្រូវ​បាន​គេ​ដាក់នៅ​មាត់​សមុទ្រ​ក្បែរ​រូប ​ចម្លាក់​ក្នុង​តំបន់​ពាណិជ្ជកម្ម និង​ទេសចរណ៍​ដ៏​អ៊ូអរ​ នៃ​តំបន់​អៅណាង។

ការត្រួតពិនិត្យដំបូងបានបង្ហាញថា វត្ថុដែលគេសង្ស័យថា ជាគ្រឿងផ្ទុះផលិតនៅផ្ទះ មានការរចនាស្រដៀងនឹងវត្ថុ ដែលបានរកឃើញកាលពីពេលថ្មីៗនេះនៅក្នុងខេត្ត Phanngga ។

ប៉ូលិស​បាន​បិទ​តំបន់​នោះ ដើម្បី​រារាំង​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ ។ ទីតាំង​ជា​កន្លែង​ថត​រូប​ដ៏​ល្បី​មួយ​នៅ​ឆ្នេរ​អូណាង៕
ប្រែប្រួលៈ ណៃ តុលា

To Top