ព័ត៌មានជាតិ

សម្តេចតេជោ ៖ «យើងប្តូរផ្តាច់ការពារ បូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុក បន្ទាប់ពីសម័យ អាណានិគមនិយម ឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្ដរ៍»

ភ្នំពេញ ៖ ក្នុងពិធីមិទ្ទិញរំឮកខួប លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាពេលព្រឹកនេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុក បន្ទាប់ពីសម័យអាណានិគមនិយម ឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។

ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដី របស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្តើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យ អាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី»។

លើសពីនេះ សម្ដេច ក៏បានអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។

នាឱកាសនោះដែរ សម្ដេច ក៏បានថ្លែងនូវការគោរព ចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដីនៅ តាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិត ខាងប្រកបដោយជំហរលះបង់ និងការ ប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត ៕

To Top