បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូ និងញូវដែលីបានពិភាក្សាគ្នា អំពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលពីដីទៅអាកាសចល័ត S-400 ដែលផលិតដោយរុស្ស៊ី។
ការពិភាក្សានេះធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌា Rajnath Singh និងលោក
សមភាគីរុស្ស៊ី Andrey Belousov នៅថ្ងៃព្រហស្បតិ៍ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ របស់អង្គការសហប្រតិបត្តិការ សៀងហៃ (SCO) នៅទីក្រុង Qingdao ប្រទេសចិន។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌា បានទទួលយកប្រព័ន្ធ ការពារដែនអាកាស S-400 ចំនួនបីគ្រឿងក្នុងចំណោម ប្រព័ន្ធការពារដែនអាកាស S-400 ចំនួន៥ដែលខ្លួនបានទិញពីប្រទេសរុស្ស៊ីក្នុងតម្លៃ ៥,៤៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។
តាមផែនការនៅសល់ពីរទៀតគ្រោង នឹងដឹកជញ្ជូននៅឆ្នាំ២០២៦ ហើយយោធាឥណ្ឌា បច្ចុប្បន្នពឹងផ្អែក យ៉ាងខ្លាំងលើឧបករណ៍ ដែលមានដើមកំណើតពីរុស្ស៊ី ដោយប្រហែលជាង៦០ភាគរយ ទៅហើយ នៃឃ្លាំងអាវុធរបស់ខ្លួន។
ទីក្រុងញូវដែលីក៏គេឃើញ មានយន្តហោះ Sukhoi Su-30MKI ចំនួន២៥៩គ្រឿង ដោយមានយន្តហោះចំនួន៨៤គ្រឿង ត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយនឹង ជំនួយរបស់រុស្ស៊ីផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
