បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់ប៉ាគីស្ថានថា ខ្លួននៅពីក្រោយការវាយប្រហារ ភេរវកម្មដ៏សាហាវនៅសង្កាត់ North Waziristan កាលមុននេះបន្តិច ដោយហៅការអះអាងនេះថា មិនពិត និងចងគំនុំប៉ុណ្ណោះ ។
ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ទីក្រុងញូវដែលីថា បានឧបត្ថម្ភភេរវកម្មបន្ទាប់ពីការ វាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ។
ក្នុងការវាយប្រហារនោះ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តផ្ទុកគ្រឿង ផ្ទុះចូលទៅក្នុងក្បួនយោធា បន្ទាប់មកដោយការបាញ់មិនរើសមុខទៅលើអ្នកចូលរួមទាំងអស់ ដែលមានទាំងពលរដ្ឋស៊ីវិលផងដែរ ។
កងទ័ពប៉ាគីស្ថានបាននិយាយថា ទាហាន១៣នាក់បានស្លាប់ និងជនស៊ីវិល៣នាក់បានរងរបួស ក្នុងនោះមានកុមារពីរនាក់។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដំបូង ដោយលើកឡើងពីអាជ្ញាធរថា ជនស៊ីវិល ២៩ នាក់បានរងរបួសក្នុង ការវាយប្រហារនោះ។
ប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុអង្គភាពសេវាកម្មរបស់កងទ័ពប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ឥណ្ឌាថាបានគាំទ្រពួកភេរវករថានៅក្នុងការវាយប្រហារដោយកំសាក បានរៀបចំផែនការ និងរៀបចំដោយរដ្ឋភេរវករឥណ្ឌា៕
ប្រែសម្រួល៖ស៊ុនលី
