បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTជម្លោះយោធាបន្ទាប់របស់អ៊ីរ៉ង់ ជាមួយអ៊ីស្រាអែលនឹងក្លាយជា សង្គ្រាមចុងក្រោយ សម្រាប់រដ្ឋជ្វីហ្វ ខណៈដែលទីក្រុងតេហរ៉ង់ពេលនេះ អាចកំណត់បានអំពីចំណុចខ្សោយ របស់សត្រូវរបស់ខ្លួនហើយ។
ការចេញផ្សាយនេះធ្វើឡើង ដោយការប្រមូលព័ត៌មានចេញ ពីប្រភពអនាមិកមួយនៅសាធារណរដ្ឋអ៊ីស្លាម បានប្រាប់ RT ទាំងស្រុង។ ពួកគេក៏បានអះអាងផងដែរថា អ៊ីរ៉ង់នៅតែមានមីស៊ីល ទំនើបៗ ជាច្រើននៅក្នុងស្តុករបស់ខ្លួន ដែលអាចវាយប្រហារ ចូលទៅក្នុងប្រព័ន្ធការពារដែន អាកាសរបស់អ៊ីស្រាអែល ។
អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅដើមខែនេះ ដោយចោទថា ក្រុងតេហរ៉ង់ជិតបញ្ចប់ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។
ក្រៅពីការកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបាន សម្លាប់មនុស្សរាប់រយនាក់ និងមេបញ្ជាការយោធាជាន់ខ្ពស់មួយចំនួន ក៏ដូចជាអ្នកវិទ្យាសាស្ត្រដែលគេជឿថា មានជាប់ពាក់ព័ន្ធក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសផង។
កាលពីថ្ងៃទី២២ខែមិថុនា សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការ ទម្លាក់គ្រាប់បែកដោយវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣រួមទាំង កន្លែងចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមនៅ Natanz និង Fordow ។
ទីក្រុងតេហរ៉ង់ ដែលបដិសេធមិនបន្តកម្មវិធី នុយក្លេអ៊ែរយោធា បានសងសឹកជាមួយការរារាំង នៃយន្តហោះគ្មានមនុស្សបើក kamikaze និងមីស៊ីល ដែលវាយប្រហារទាំងទឹកដីអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិក ក្នុងប្រទេសកាតា៕
ប្រែសម្រួល៖ស៊ុនលី
