លោក Lavrov អះអាងថារុស្ស៊ីត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើនកម្រិតនៃ កិច្ចពិភាក្សាគ្នាជាមួយនឹងអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដំឡើងកម្រិតនៃកិច្ចចរចា សន្តិភាពកម្រិតគណៈប្រតិភូរបស់ខ្លួន ជាមួយអ៊ុយក្រែន។
ការធ្វើសេចក្តីថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីVladimir Putin និងសមភាគីអាមេរិកលោក Donald Trump នៅរដ្ឋអាឡាស្កាកាលពីសប្តាហ៍មុន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា គំនិតនេះត្រូវបានលើកឡើងដោយលោកPutin បន្ទាប់ពីការហៅទូរស័ព្ទរបស់គាត់ជាមួយលោក Trump កាលពីថ្ងៃចន្ទ ដែលបានបន្តខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងជួបពិភាក្សាជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបសំខាន់ៗមួយចំនួននៅក្នុងសេតវិមាន។
ទោះបីជាយ៉ាងណាក្តីគេ នៅពុំទាន់មិនច្បាស់ទេថាតើការលើកឡើងរបស់លោក Lavrov ចំពោះការលើកឋានៈគណៈប្រតិភូកំពុងបង្ហាញពីលទ្ធភាពនៃកិច្ចចរចារវាងលោក Putin និង Zelensky នាពេលអនាគតដែរឬទេ។
ក្នុងនោះដែរលោក Lavrov បានបន្ថែមថា ស្ថានភាពថ្មីនៃគណៈប្រតិភូក៏នឹងបញ្ជាក់ពីការពិនិត្យឡើងវិញនៃ ប្លុកដាច់ដោយឡែកនៃសំណួរ ដើម្បីដោះស្រាយទិដ្ឋភាពនយោបាយ នៃការដោះស្រាយជម្លោះ រួមជាមួយនឹងបញ្ហាយោធា និងមនុស្សធម៌៕
ប្រែសម្រួល៖ ស៊ុន លី
