ព័ត៌មានអន្តរជាតិ

លោក Netanyahu ចោទប្រកាន់លោក Macron ថាបានបង្កការប្រឆាំងនឹងអ៊ីស្រាអែល

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបតីបារាំង Emmanuel Macron ថាបានបង្កការប្រឆាំងនឹងពួកយូដា ដោយការផ្លាស់ប្តូរដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

លោក Netanyahu បាន​អះអាង​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​ផ្សាយ​ដោយ AFP កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ប្រឆាំង​នឹង​ពួក​សាសន៍​យូដា​នៅ​ប្រទេស​បារាំងបាន​កើន​ឡើង បន្ទាប់​ពី​ការ​ប្រកាស​កាល​ពី​ខែ​មុន។

មេដឹកនាំអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានសរសេរថា ការអំពាវនាវរបស់អ្នកឱ្យមានរដ្ឋប៉ាឡេស្ទីន ចាក់សាំងលើភ្លើងប្រឆាំងពួកយូដា។ វាមិនមែនជាការទូតទេ ឬជាការបន្ធូរបន្ថយនោះទេ ។
លោកបញ្ជាក់ថា វាគឺជាការផ្តល់រង្វាន់ដល់ការភ័យខ្លាចរបស់ក្រុមហាម៉ាស ពង្រឹងការបដិសេធរបស់ហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង ពង្រឹងអ្នកដែលគំរាមកំហែងជនជាតិជ្វីហ្វបារាំង និងលើកទឹកចិត្តដល់ការស្អប់ខ្ពើមជនជាតិយូដាទៅវិញនោះទេ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ ប្រធានាធិបតីបារាំងបានថ្កោលទោសផែនការរបស់ អ៊ីស្រាអែលក្នុងការកាន់កាប់ទីក្រុង Gaza ដោយព្រមានថាការវាយលុកនេះនឹងអាចនាំ ទៅរកគ្រោះមហន្តរាយសម្រាប់ប្រជាជនទាំងពីរ និងហានិភ័យដែលធ្វើអោយតំបន់ទាំងមូល ធ្លាក់ចូលទៅក្នុងវដ្តនៃសង្រ្គាមអចិន្ត្រៃយ៍”។ លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដោះលែងចំណាប់ខ្មាំង និងការបញ្ជូនជំនួយទ្រង់ទ្រាយធំទៅកាន់តំបន់ហ្គាហ្សាផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top