ព័ត៌មានជាតិ

សាស្រ្ដាចារ្យ ឈាង រ៉ា ជួបតំណាងក្រុមហ៊ុន Starlink ពិភាក្សាកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាតភ្ជាប់ ក្នុងវិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃ៥ កញ្ញា បានជួប លោកស្រី Rebecca Hunter នាយកទីផ្សារ នៃក្រុមហ៊ុន Starlink សហរដ្ឋអាមេរិក និងសហការី ក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រសក្ដានុពលនៃការអភិវឌ្ឍបច្ចេកវិទ្យាតភ្ជាប់ឌីជីថល ក្នុងការការផ្តល់សេវាសំខាន់ៗ ក្នុងវិស័យសុខាភិបាលកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រីនាយក តំណាងក្រុមហ៊ុន Starlink បានបង្ហាញគោលបំណង ក្នុងការពិនិត្យលទ្ធភាព ចូលរួមគាំទ្រ លើការភ្ជាប់គម្លាតនៃការតភ្ជាប់ telemedicine e-health និងគាំទ្រសេវាសុខភាពចល័តនៅកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្វាគមន៍គំនិតផ្តួចផ្តើម ដើម្បីស្វែងយល់ពីរបៀបដែលភាពជាដៃគូ នេះអាចពង្រឹងការតភ្ជាប់ ពង្រឹងការផ្តល់សេវាថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវភាពធន់នៅក្នុងប្រទេសកម្ពុជា ដែលទីបំផុតផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់៕

To Top