ព័ត៌មានអន្តរជាតិ

សន្តិភាព ៖ ប្រៀបដូចជាខ្យល់អាកាស និងពន្លឺថ្ងៃ

ខណៈកុមារ លើពិភពលោកភាគច្រើន កំពុងសប្បាយរីករាយ នឹងកុមារភាពដ៏គ្មានកង្វល់ ដែលមានស្ករគ្រាប់និងហ្គេម កុមារជិត១លាននាក់ ក្នុងតំបន់ហ្កាហ្សា កំពុងយកកំប៉ុងទទេ មកច្រកទឹកភ្លៀង ដើម្បីស្វែងរកឱកាសរស់រាន ក្នុងសំឡេងបំផ្ទុះគ្រាប់បែក ។

រូបភាពដែលគួរឱ្យស្រក់ទឹកភ្នែកនេះ បានធ្វើឱ្យយើងគិត ដល់ពាក្យមួយឃ្លា របស់លោក Xi Jinping ប្រធានរដ្ឋចិន ៖ សន្តិភាពប្រៀបដូចជាខ្យល់ កាអាសនិងពន្លឺថ្ងៃ ពេលមានវាជាធម្មតា យើងមិនចាប់អារម្មណ៍ទេ ពេលបាត់បង់វាយើងមិនអាចរស់បាន ។ ការប្រៀបធៀបអំពីសន្តិភាពរបស់លោកXi Jinping នេះបានអធិប្បាយពីលក្ខណៈពិតៗ របស់សន្តិភាព ហើយក៏កាន់តែបញ្ជាក់ពីអត្ថន័យ ជាមូលដ្ឋានរបស់សន្តិភាព ចំពោះការអភិវឌ្ឍសង្គម នៃមនុស្សជាតិ ។ ទី១គឺលក្ខណៈអំណោយផល ជាទូទៅរបស់សន្តិភាពប្រៀបដូចជាពន្លឺថ្ងៃនិងខ្យល់អាកាស អំណោយផលដល់វត្ថុ សព្វសារពើ លើលោក ដោយមិនបែងចែកមានក្រ និង ឋានៈខ្ពស់ទាបឡើយ សន្តិភាពដ៏ពិប្រាកដត្រូវអំណោយផល ដល់គ្រប់ប្រទេស និងគ្រប់ប្រជាជាតិ ។ ទី២គឺលក្ខណៈទូទៅរបស់សន្តិភាព គឺ ជាបុរេលក្ខខណ្ឌសម្រាប់មនុស្សជាតិ ដើម្បីធ្វើសកម្មភាព សង្គមទាំងអស់ ។ គ្មានសន្តិភាពនោះសេដ្ឋកិច្ចដ៏រុងរឿង ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ឬវប្បធម៌រុងរឿង ក៏មិនអាចលើកមកនិយាយដែរ ។ ទី៣គឺសន្តិភាពមានលក្ខណៈផុយស្រួយ ដែលតម្រូវឱ្យមនុស្សជាតិ ទូទាំងពិភពលោករួមគ្នា ថែរក្សានិងគាំពារ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ម្តងហើយម្តងទៀតថា សង្រ្គាមនិងការប៉ះទង្គិច មិនត្រឹមតែបណ្តាលឱ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដោយផ្ទាល់តែប៉ុណ្ណោះទេ ហើយក៏នឹងធ្វើឱ្យការអភិវឌ្ឍផ្អាកដំណើរ ការដែលធ្វើឱ្យសមិទ្ធផល នៃសេដ្ឋកិច្ចសង្គមបាត់បង់ទាំងស្រុង ។ ហេតុនេះបានជាការគាំពារសន្តិភាពមិនត្រឹមតែជាភារកិច្ច ហើយក៏ជាជម្រើសដ៏ចាំបាច់ របស់មនុស្សជាតិក្នុងការរស់រាននិងអភិវឌ្ឍន៍ ។

ក្រឡេកមើលការអភិវឌ្ឍដោយសន្តិភាព របស់ប្រទេសចិនមានមូលដ្ឋានដ៏ជ្រាលជ្រៅ មកពីហ្សែនអរិយធម៌រួមរស់ដោយចុះសម្រុងគ្នា របស់ប្រជាជាតិចិន។ជាង២ពាន់ឆ្នាំមុន ផ្លូវសូត្របានតភ្ជាប់ខាងលិច និងខាងកើតដោយកិច្ចសហប្រតិបត្តិការ ដែលទទួលផលប្រយោជន៍ គ្នាទៅវិញទៅមកជំនួសឱ្យអំពើហិង្សា។ជាង៦រយឆ្នាំមុន វត្ថុដែលលោកZheng Heនាំទៅដល់តំបន់អាស៊ីអាគ្នេយ៍គឺប៉សឺឡែននិងក្រណាត់សូត្រ បន្សល់ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរដោយស្មើភាព។ប្រពៃណីដែលចាត់ទុកការរួមរស់ដោយចុះសម្រុងគ្នាជារឿងសំខាន់បែបនេះបានធ្វើឱ្យប្រទេសចិនប្រែសន្តិភាពទៅជាការអភិវឌ្ឍប្រទេសជាតិរួមបញ្ចូលមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពទៅក្នុង«រដ្ឋធម្មនុញ្ញ»និង«លក្ខន្តិកៈបក្សកុម្មុយនីស្តចិន»ដែលបានក្លាយទៅជាអត្តសញ្ញាណមូលដ្ឋានរបស់ទំនើបកម្មតាមបែបផែនចិន វាខុសគ្នាពីរូបមន្តពង្រីកដោយអាណានិគមរបស់លោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

អត្រារួមចំណែក របស់ប្រទេសចិន នាពេលបច្ចុប្បន្នក្នុងកំណើន សេដ្ឋកិច្ចពិភពលោក គិតជាមធ្យមរៀងរាល់ឆ្នាំ ច្រើនជាង៣០% ដែលជាទីផ្សារនាំចូលធំទី២ លើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា បានក្លាយទៅជាកត្តាស្ថិរភាពរបស់កំណើន
សេដ្ឋកិច្ចសកល ។ ការអនុវត្តជាក់ស្តែងនិងសមិទ្ធផល នៃការអភិវឌ្ឍដោយសន្តិភាព របស់ប្រទេសចិនបានបំបែកឡូស៊ីក របស់លោកខាងលិចដែលថាយុត្តិធម៌មានតែសម្រាប់អ្នកខ្លាំង ហើយប៉ះនឹង អ្នកខ្លាំងចាំបាច់ត្រូវតែខ្លាំងពូកែ បានបញ្ជាក់ថាប្រទេសកំពុងអភិវឌ្ឍន៍អាចឆ្លងតាមការជ្រើសរើស ដោយម្ចាស់ការនិងធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាពសម្រេចបានទំនើបកម្ម ហើយក៏បានបង្កើតទ្រឹស្តីអភិវឌ្ឍន៍សកលឡើងវិញដែលយកការពិគ្រោះពិភាក្សាគ្នាការកសាងគ្នានិងការចែករំលែកគ្នាមកជំនួសល្បែងផលបូកសូន្យ។

ឈរលើរយៈពេលសំខាន់ នៃខួប៨០ឆ្នាំនៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន គុណតម្លៃនៃការអភិវឌ្ឍ ដោយសន្តិភាពរបស់ប្រទេសចិនកាន់តែមានភាពលេចធ្លោពោល គឺទស្សនៈនេះមិនត្រឹមតែការពារ ដល់ឱកាសអភិវឌ្ឍន៍ នៃប្រទេសចិនហើយក៏ជាគោលដៅ ដែលមនុស្សជាតិខិតខំប្រឹងប្រែង ដើម្បីសន្តិភាពនិងវិបុលភាពរួម ។ ក្នុងបរិបទដែលសភាពការណ៍ ប្រែប្រួលដែលកម្រជួបមួយរយឆ្នាំជឿជាក់ថា ប្រទេសចិននឹង បន្តប្រកាន់ខ្ជាប់ នូវការអនុវត្តដោយខ្លួនផ្ទាល់ និងទស្សនៈអភិវឌ្ឍ ដោយសន្តិភាពរួមជាមួយគ្រប់ប្រទេសនានា លើពិភពលោក ដើម្បីធ្វើឱ្យខ្យល់អាកាសនៃសន្តិភាពកាន់តែស្រស់ថ្លា និងពន្លឺថ្ងៃនៃការអភិវឌ្ឍន៍គ្របដណ្តប់ លើពិភពលោកកាន់តែធំទូលាយ៕

To Top