ឥណ្ឌូណេស៊ី ព្យាករណ៍ ថា នឹងមានកំណើនវិនិយោគ ១៤,២ ភាគរយក្នុងឆ្នាំ ២០២៦

ហ្សាកាតា៖ លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគ និងឧស្សាហកម្ម បានឲ្យដឹងនៅក្នុងសម័យប្រជុំសភាថា ប្រទេសឥណ្ឌូនេស៊ី មានគោលបំណង ជំរុញការវិនិយោគ ១៤,២ភាគរយ នៅឆ្នាំ២០២៦ ដែលកំណត់គោលដៅចំនួន ២,១៧៥,២៦ទ្រីលានរូពៀ (១៣២,៣ពាន់លានដុល្លារអាមេរិក) ។
លោកក៏បាន គូសបញ្ជាក់អំពីគោលដៅរយៈពេល ៥ឆ្នាំ ដោយព្យាករណ៍ថាការវិនិយោគ នឹងកើនឡើងដល់ ១៣,០២៣.៨ ទ្រីលានរូពៀចន្លោះឆ្នាំ ២០២៥ និង ២០២៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Roeslani បានសន្មតថា ទស្សនវិស័យវិនិយោគប្រកប ដោយសុទិដ្ឋិនិយម ចំពោះការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ដែលគាំទ្រដោយគំនិតផ្តួចផ្តើម ដែលដឹកនាំដោយរដ្ឋាភិបាល ដូចជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ Danantara ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Sri Mulyani Indrawati បានប្រកាសថា រដ្ឋាភិបាល បានបែងចែកថវិកាចំនួន ២៤៣.១ ទ្រីលានរូពៀ សម្រាប់ហិរញ្ញប្បទាន វិនិយោគនៅឆ្នាំក្រោយ ដោយបានកំណត់សម្រាប់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធខេត្ត ការអប់រំ និងវិស័យយុទ្ធសាស្ត្រផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
