ព័ត៌មានអន្តរជាតិ

ប្រទេសនេប៉ាល់ ប្រកាសបិទបណ្តាញសង្គមធំៗទាំងអស់នៅទូទាំងប្រទេស

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសនេប៉ាល់បានសម្រេចចិត្តក្នុងការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរាប់សិបរួមមាន Instagram, WhatsApp, YouTube និង Reddit បន្ទាប់ពីពួកគេមិនគោរពតាមច្បាប់ចុះឈ្មោះជាតិ។

ការហាមឃាត់នេះធ្វើឡើងតាមការណែនាំដែលចេញក្នុងឆ្នាំ២០២៣ ដោយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានដែលតម្រូវឱ្យបណ្តាញទាំងអស់ចុះឈ្មោះមុនពេលដំណើរការនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ។

ថ្មីៗនេះ តុលាការកំពូលបានគាំទ្រវិធានការនេះ ដោយប្រាប់រដ្ឋាភិបាលឱ្យធានាថា វេទិកាបរទេស និងក្នុងស្រុកត្រូវបានចុះបញ្ជីជាផ្លូវការ ដូច្នេះមាតិការបស់ពួកគេអាចត្រូវបានត្រួតពិនិត្យជាមុនសិន។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាលនិយាយថា ច្បាប់នេះមានគោលបំណងទប់ស្កាត់គណនីក្លែងក្លាយ ពាក្យសំដីស្អប់ខ្ពើម និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងប្រទេសដែលមនុស្ស៩នាក់ក្នុងចំណោម១០នាក់ប្រើប្រាស់អ៊ីនធឺណិត។

គួរឲ្យដឹងដែរថាវេទិកាត្រូវបានផ្តល់ពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២៨ ខែសីហាដើម្បីអនុវត្ត ប៉ុន្តែថ្ងៃផុតកំណត់បានកន្លងផុតទៅនៅយប់ថ្ងៃពុធដោយគ្មានក្រុមហ៊ុនសំខាន់ៗណាមួយរួមទាំង Meta, Alphabet, X, Reddit និង LinkedIn ឡើយដែលបាន ដាក់សំណើ៕

ប្រែសម្រួល៖ ស៊ុនលី

To Top