ព័ត៌មានអន្តរជាតិ

អតីតប្រធានតុលាការកំពូលនេប៉ាល់ ឡេីងកាន់តំណែងជានាយករថ្ឋមន្រ្តីបណ្ដោះអាសន្ន

កាត់មេនឌូ៖​ អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្ន នៅល្ងាចថ្ងៃសុក្របន្ទាប់ពីការលាលែងពីតំណែងរបស់លោក KP Sharma Oli កាលពីថ្ងៃអង្គារ។

លោកស្រី​ Karki ត្រូវបានតែងតាំងដោយប្រធានាធិបតីនេប៉ាល់លោក Ram Chandra Poudel ហើយបន្ទាប់មកលោកស្រីត្រូវបានស្បថចូលកាន់តំណែង ដោយប្រធានាធិបតីនៅចំពោះមុខបេសកជនបរទេស​ និងអ្នកផ្សេងទៀត។

លោកស្រី​ Karki កំពុងរក្សាក្រសួងទាំងអស់នៅជាមួយខ្លួននាង ហើយរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី​ ទទួលបន្ទុករៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេល​ ៦ខែ នេះបើយោងតាមលិខិតតែងតាំង​ ដែលបានអានក្នុងឱកាសនោះ។

មានអាយុ ៧៣ឆ្នាំ លោកស្រី​ Karki គឺជាស្ត្រីដំបូង និងតែមួយគត់នៅក្នុងប្រទេសនេប៉ាល់ ដែលបានបម្រើការជាប្រធានតុលាការកំពូល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top