ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចូល​បុណ្យសព ​​លោក​ អ៊ុន​ សិទ្ធា ​ចំនួន​ ៣០លានរៀល​

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ សម្តេច​បានចូល​បុណ្យ​ បច្ច័យ​ចំនួន​ ៣០,០០០,០០០រៀល​ តាម​រយៈ​ លោក​ ហ្វៃ​ សំអាង​ រួម​ជាមួយ​លោក​ជំទាវ​ ចន​ ច័ន្ទលក្ខិណា​ បាន​យកទៅប្រគល់ជូនដល់គ្រួសារសព​ របស់​លោក​ អ៊ុន​ សិទ្ធា​ ដែល​បាន​ទទួល​មរណភាព​ដោយ​ ជម្ងឺ​ដំបៅ​ក្រពះ​ នៅថ្ងៃពុធ​ ១៤រោច​ ខែ​កត្តិក​ ឆ្នាំ​ម្សាញ់​ ត្រូវនឹងថ្ងៃទី១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ៥:០០ល្ងាច​ ។

ស្នាដៃ​សិល្បៈ​របស់​លោក​ អ៊ុន​ សិទ្ធា​ លោកមាន​កិត្តិយស​បាន​សម្ដែង​នៅ​ក្នង​រឿង​ កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៍មី​ របស់​ទូរទស្សន៍​ បាយ័ន​ ភាពយន្ត​ចម្រៀង​ ទុក្ខ​ស្រី​ប្តី​ព្រាត់​ របស់​សមាគម​សិល្បករ​ខ្មែរ​ ដែល​ក្នុង​អាណត្តិ​លោក​ជំទាវ​ ចន​ ច័ន្ទលក្ខិណា​ ជា​ប្រធាន​ ។

លោក​ធ្លាប់​ជាប់លេខ១​ ប្រុស​ស្អាត​​ របស់​ទូរទស្សន៍​ CTN ធ្លាប់​ជា​ពិធី​ករ​កម្មវិធី​អប្សរា​ Award របស់​ទូរទស្សន៍​ អប្សរា​ រួម​នឹង​ស្នាដៃ​ភាពយន្ត​ សិល្បៈ​ជា​ច្រើន​ទៀត​។

{“ARInfo”:{“IsUseAR”:false},”Version”:”1.0.0″,”MakeupInfo”:{“IsUseMakeup”:false},”FaceliftInfo”:{“IsChangeEyeLift”:false,”IsChangeFacelift”:false,”IsChangePostureLift”:false,”IsChangeNose”:false,”IsChangeFaceChin”:false,”IsChangeMouth”:false,”IsChangeThinFace”:false},”BeautyInfo”:{“SwitchMedicatedAcne”:false,”IsAIBeauty”:false,”IsBrightEyes”:false,”IsSharpen”:false,”IsOldBeauty”:false,”IsReduceBlackEyes”:false},”HandlerInfo”:{“AppName”:2},”FilterInfo”:{“IsUseFilter”:false}}

ស្នាដៃភាពយន្ត​ចុង​ក្រោយ​ រឿង​ អប្សរា​មហាអង្គរ​ របស់​ផលិតកម្ម​ រស្មី​ហង្សមាស​ និង​ ទូរទស្សន៍​ ហង្សមាស​ មិន​ទាន់​ចាក់​បញ្ចាំង​នៅ​ឡើយ​។ គ្រួសារ​របស់​លោក​ អ៊ុន​ សិទ្ធា​ បានសំពះគោរព​ថ្លែង​អំណរគុណ​យ៉ាង​អនេក​ដល់​សម្តេច​ទាំង​ទ្វេ​ និង​សូមបួងសួងដល់វត្ថុ​ស័ក្ដិសិទ្ធិ​ប្រទានពរ​ជ័យ​ដល់សម្តេច​តេជោ​និង​ក្រុម​គ្រួសារ​ មាន​សុខភាព​ល្អ​បរិបូរណ៍​ មាន​ព្រះ​ជន្ម​នាយុ​យឺនយូរ​ ដេីម្បីជាម្លប់ដល់ប្រជាជនកម្ពុជា៕

To Top