ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវចំណងដៃដ៍មហាសាល គឺទំនប់ទី២ លើស្ទឹងអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់÷ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវចំណងដៃដ៏មានសារសំខាន់យ៉ាងក្រៃលែង គឺទំនប់ទី២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលប្រកបដោយសក្តានុពល ហើយកំពុងសាងសង់ និងអាចនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

សមិទ្ធផលដ៏មហិមានេះ នឹងផ្តល់ពហុប្រយោជន៍ ដូចតទៅ:
១/ ផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្ម (មនុស្ស សត្វ)ទាំងរដូវប្រាំង និងរដូវវស្សា
២/ កាត់បន្ថយបាននូវការជន់លិចលង់សម្រាប់ខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក
៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់
៤/ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ៕

ប្រភព÷ផេកផ្លូវការរបស់លោកអភិបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top