អត្ថបទស្រាវជ្រាវ (scholar)

កោះ ស៊ី តាវ នៃក្រុងសានយ៉ា ​​ធ្វើ​ការ​អភិវឌ្ឍ​ចម្រុះ​ជួយ​ឱ្យ​​​ភូមិអ្នកទេសាទ​​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​​​  

        « ​ អភិវឌ្ឍ​ជនបទ​ដែល​ស្នាក់នៅ​ប្រកប​ដោយ​​ផាសុកភាព  ​ ងាយ​ស្រួល​ប្រកប​អា​ជីព  ​​ស្រស់​​ស្អាត​   ​សុខដុមរមនា  ​​ដោយ​ផ្អែក​​លើ​​លក្ខណ្ឌ​​ពិសេស​​ក្នុង​តំបន់ ​ ខិតខំ​ធ្វើការ​​ឱ្យ​ប្រជា​កសិករ​​មាន​ជីវភាព​កាន់តែ​មានសុភមង្គល​និង​​​កាន់តែល្អបវរ​​»​–  នេះជា​ប្រសាសន៍សំខាន់​​​របស់​លោក Xi Jinping ​​មេដឹកនាំកំពូលប្រទេសចិន។​         កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ (Sanya West Island )  ​​ជា​កោះទេសចរណ៍​មួយ​ក្នុងខេត្តហៃណាន ​ដែលមានជនជាតិដើមភាគតិចរស់នៅ  ​​ដែនទឹកជុំវិញ​ជា​តំបន់​ការពារ​​ធម្មជាតិ​នៃ​ផ្កាថ្មប៉ប្រះទឹក​ថ្នាក់ជាតិចិន ​និងជា​ទី​មុជទឹក​កម្សាន្ត​ដ៏​ល្បី​​ដែល​ទទួលស្គាល់ជាសកល​។ ​​ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរ​ទន់​ម៉ដ្ឋ ​ ​ដើមដូងរេរា​តាម​ខ្យល់​  ឆ្នេរសមុទ្រ​មាន​​​ថ្ម​​ចោត​ច្រើន​  ​ ​​ពិភពក្រោម​បាត​សមុទ្រ​​មាន​ជីវចម្រុះ   ​​ជា​តំបន់​សំខាន់នៃ​ការអភិរក្ស​​ភាពជីវៈចម្រុះ​​​។​         នេះ​ជា​កោះ​តូច​មួយ ដែល​មាន​ទំហំ​ប្រហែល​នឹង​កោះ​ពេជ្រ​​នៃ​ក្រុង​ភ្នំពេញ ​​។​នៅទីនេះ​ ​​រលក​សមុទ្រ​ចិន​ខាង​ត្បូង​បោកបក់​មក​លើ​ទូក​ឈើ​តូចៗ​របស់​អ្នក​ភូមិ​ ​។​  ​​កាលពី​សម័យ​មុន​​ អ្នកភូមិ​បាន​ប្រមូល​យក​ផ្កាថ្ម ​លាយ​ជាមួយ​ដី​ក្រហម​​ ដើម្បី​សាងសង់ផ្ទះ​ ។​​ផ្ទះបុរាណ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជាង​៤០០​ឆ្នាំ​  បច្ចុប្បន្ន​បាន​ក្លាយជាគោលដៅទេសចរណ៍​​សំខាន់​​មួយ​នៃ​វប្បធម៌​អ្នក​នេសាទ​នៃ​ខេត្តហៃណាន​។ ​​ សូម្បី​នៅ​រដូវកាល​មាន​ទេសចរ​តិច​នៅទូទាំង​ប្រទេស ​ក៏នៅតែ​មាន​អ្នក​ទេសចរ​ជាច្រើន​មកទីនេះ ​មើល​​ផ្សោត​​លោតចេញពីទឹក  ​។ ​ក្នុងចំណោម​កោះ​ ប្រជុំកោះ និងថ្មប៉ប្រះទឹក​ជា​​ច្រើន​ដែល​​គ្រប់គ្រង​ដោយ​រដ្ឋបាល​​ខេត្តហៃណាន​​   ​​កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ជា​កោះ​ដែល​​មាន​ទេសចរ​ច្រើន​បំផុត​  ​ ​អ្នកភូមិ​ប្រហែល​៤ពាន់នាក់ ​បាន​ទទួល​ភ្ញៀវទេសចរ​ចំនួនរាប់ពាន់​​ ឬ ​ជាង​មួយ​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ  ​​​​​​។​​        ប៉ុន្មានឆ្នាំចុងក្រោយនេះ​  ​រដ្ឋាភិបាល​ចិន​​បាន​​កៀរគរ​ការ​វិនិយោគ​ទុន​នៅ​កោះ​តូចនេះ​ ​ដើម្បីជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភូមិ  ​​ ​ដែល​ជំរុញ​ការបង្កើន​​ប្រាក់ចំណូល​គ្រួសារអ្នកភូមិ​ឱ្យ​​កើនឡើង​ប្រាំដង​  ​អ្នកនេសាទ​រស់ក្នុង​​ជីវិត​បែប​ទាន់សម័យ​​ ​អ្នក​ភូមិ​ជាច្រើន​បាន​ប្រកប​អាជីព​ជា​​អ្នកបើក​​ទូក​ទេសចរណ៍ ​​ ​អ្នកបើករទេះភ្លើងកម្សាន្ត ​​​មគ្គុទ្ទេសក៍ទេសចរណ៍ ​គ្រូបង្វឹក​ការ​មុជទឹក និង​គ្រូ​​បង្កាច់ការ​ជីកយកគ្រឿង​សមុទ្រ​តាមឆ្នេរ​ជាដើម ​​។ ​ក្នុង​ភូមិ​ឥឡូវ​មានផ្ទះសំណាក់ល្អៗ​ជាង ១៥០ ​កន្លែង ​​ភោជនីយដ្ឋានជាង ៨០ ​កន្លែង  ​​​។        ​​ការអភិរក្ស​ប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែល្អនិង​ទំនើប  ​​ខិត​ខំ​​ស្វែង​រក​មធ្យោបាយ​​ជួយ​​បង្កើន​ប្រាក់ចំណូល​ជូនចំពោះ​កសិករ​ ​ បានធ្វើឱ្យ​កោះ ស៊ី តាវ នៃក្រុងសានយ៉ា​​​​ក្លាយជា​គំរូ​មួយ​​នៃ​ការ​ស្តារ​និងអភិវឌ្ឍ​ភូមិ​អ្នក​នេសាទ​របស់​ប្រទេសចិន​៕

        « ​ អភិវឌ្ឍ​ជនបទ​ដែល​ស្នាក់នៅ​ប្រកប​ដោយ​​ផាសុកភាព  ​ ងាយ​ស្រួល​ប្រកប​អា​ជីព  ​​ស្រស់​​ស្អាត​   ​សុខដុមរមនា  ​​ដោយ​ផ្អែក​​លើ​​លក្ខណ្ឌ​​ពិសេស​​ក្នុង​តំបន់ ​ ខិតខំ​ធ្វើការ​​ឱ្យ​ប្រជា​កសិករ​​មាន​ជីវភាព​កាន់តែ​មានសុភមង្គល​និង​​​កាន់តែល្អបវរ​​»​–  នេះជា​ប្រសាសន៍សំខាន់​​​របស់​លោក Xi Jinping ​​មេដឹកនាំកំពូលប្រទេសចិន។​
        កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ (Sanya West Island )  ​​ជា​កោះទេសចរណ៍​មួយ​ក្នុងខេត្តហៃណាន ​ដែលមានជនជាតិដើមភាគតិចរស់នៅ  ​​ដែនទឹកជុំវិញ​ជា​តំបន់​ការពារ​​ធម្មជាតិ​នៃ​ផ្កាថ្មប៉ប្រះទឹក​ថ្នាក់ជាតិចិន ​និងជា​ទី​មុជទឹក​កម្សាន្ត​ដ៏​ល្បី​​ដែល​ទទួលស្គាល់ជាសកល​។ ​​ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរ​ទន់​ម៉ដ្ឋ ​ ​ដើមដូងរេរា​តាម​ខ្យល់​  ឆ្នេរសមុទ្រ​មាន​​​ថ្ម​​ចោត​ច្រើន​  ​ ​​ពិភពក្រោម​បាត​សមុទ្រ​​មាន​ជីវចម្រុះ   ​​ជា​តំបន់​សំខាន់នៃ​ការអភិរក្ស​​ភាពជីវៈចម្រុះ​​​។​
        នេះ​ជា​កោះ​តូច​មួយ ដែល​មាន​ទំហំ​ប្រហែល​នឹង​កោះ​ពេជ្រ​​នៃ​ក្រុង​ភ្នំពេញ ​​។​នៅទីនេះ​ ​​រលក​សមុទ្រ​ចិន​ខាង​ត្បូង​បោកបក់​មក​លើ​ទូក​ឈើ​តូចៗ​របស់​អ្នក​ភូមិ​ ​។​  ​​កាលពី​សម័យ​មុន​​ អ្នកភូមិ​បាន​ប្រមូល​យក​ផ្កាថ្ម ​លាយ​ជាមួយ​ដី​ក្រហម​​ ដើម្បី​សាងសង់ផ្ទះ​ ។​​ផ្ទះបុរាណ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជាង​៤០០​ឆ្នាំ​  បច្ចុប្បន្ន​បាន​ក្លាយជាគោលដៅទេសចរណ៍​​សំខាន់​​មួយ​នៃ​វប្បធម៌​អ្នក​នេសាទ​នៃ​ខេត្តហៃណាន​។ ​​ សូម្បី​នៅ​រដូវកាល​មាន​ទេសចរ​តិច​នៅទូទាំង​ប្រទេស ​ក៏នៅតែ​មាន​អ្នក​ទេសចរ​ជាច្រើន​មកទីនេះ ​មើល​​ផ្សោត​​លោតចេញពីទឹក  ​។ ​ក្នុងចំណោម​កោះ​ ប្រជុំកោះ និងថ្មប៉ប្រះទឹក​ជា​​ច្រើន​ដែល​​គ្រប់គ្រង​ដោយ​រដ្ឋបាល​​ខេត្តហៃណាន​​   ​​កោះ ស៊ី តាវ នៃក្រុងសានយ៉ា​ជា​កោះ​ដែល​​មាន​ទេសចរ​ច្រើន​បំផុត​  ​ ​អ្នកភូមិ​ប្រហែល​៤ពាន់នាក់ ​បាន​ទទួល​ភ្ញៀវទេសចរ​ចំនួនរាប់ពាន់​​ ឬ ​ជាង​មួយ​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ  ​​​​​​។​​
       ប៉ុន្មានឆ្នាំចុងក្រោយនេះ​  ​រដ្ឋាភិបាល​ចិន​​បាន​​កៀរគរ​ការ​វិនិយោគ​ទុន​នៅ​កោះ​តូចនេះ​ ​ដើម្បីជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ភូមិ  ​​ ​ដែល​ជំរុញ​ការបង្កើន​​ប្រាក់ចំណូល​គ្រួសារអ្នកភូមិ​ឱ្យ​​កើនឡើង​ប្រាំដង​  ​អ្នកនេសាទ​រស់ក្នុង​​ជីវិត​បែប​ទាន់សម័យ​​ ​អ្នក​ភូមិ​ជាច្រើន​បាន​ប្រកប​អាជីព​ជា​​អ្នកបើក​​ទូក​ទេសចរណ៍ ​​ ​អ្នកបើករទេះភ្លើងកម្សាន្ត ​​​មគ្គុទ្ទេសក៍ទេសចរណ៍ ​គ្រូបង្វឹក​ការ​មុជទឹក និង​គ្រូ​​បង្កាច់ការ​ជីកយកគ្រឿង​សមុទ្រ​តាមឆ្នេរ​ជាដើម ​​។ ​ក្នុង​ភូមិ​ឥឡូវ​មានផ្ទះសំណាក់ល្អៗ​ជាង ១៥០ ​កន្លែង ​​ភោជនីយដ្ឋានជាង ៨០ ​កន្លែង  ​​​។
       ​​ការអភិរក្ស​ប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែល្អនិង​ទំនើប  ​​ខិត​ខំ​​ស្វែង​រក​មធ្យោបាយ​​ជួយ​​បង្កើន​ប្រាក់ចំណូល​ជូនចំពោះ​កសិករ​ ​ បានធ្វើឱ្យ​កោះ ស៊ី តាវ នៃក្រុងសានយ៉ា​​​​ក្លាយជា​គំរូ​មួយ​​នៃ​ការ​ស្តារ​និងអភិវឌ្ឍ​ភូមិ​អ្នក​នេសាទ​របស់​ប្រទេសចិន​៕

To Top