ព័ត៌មានជាតិ

ចតរថយន្ត ដាក់សោរក្នុង មិនប្រយ័ត្ន ត្រូវលោកចោរចូលបញ្ឆេះ ជិះចេញបាត់ តែត្រូវនគរបាលចាប់ជាប់ នៅពេលបើកក្រឡាប់!

ពោធិសាត់ ៖ លោកចោរថ្លើមធំម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ ខណះរូបគេបានលួច រថយន្តម៉ាកម៉ាស្តារ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ដែលបានចតចោល នៅមុខស្នាក់ការ ហើយមិនបានដកសោរចេញ ពីរថយន្តក៍ត្រូវលោកចោរ ថ្លើមធំរូបនេះ ចូលបញ្ឆេះជិះចេញពីកន្លែង កើតហេតុស្ថិតនៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់យ៉ាងរំភើយ ប៉ុន្តែសំណាងអាក្រក់ របស់លោកចោរពេលបើករថយន្ត មកដល់ចំនុចផ្លូវកោង ក៍ស្រាប់តែរថយន្តធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ដោយខ្លួនឯងហើយលោកចោរ ក៍បានដើរចេញពីរថយន្តបំរុងរត់ក៍ត្រូវកម្លាំង នគរបាលស្រុកភ្នំក្រវាញ ចាប់ខ្លួនបានតែម្តង។

ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាននោះ មានឈ្មោះសេង សៀប ហៅចាស់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅរាជធានីភ្នំពេញ មុខរបរមិនច្បាស់លាស់ ។

លោកស្នងការរងដដែល ក៍បានបន្តអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ខេត្តពោធិសាត់ ដើម្បីចាត់ការទៅតាមច្បាប់៕

To Top