អត្ថបទ

គិតត្រឹមថាត្រូវរង្វាន់តែ៤ម៉ឺន ស្រាប់តែចេញមក ៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ចំថ្ងៃធ្វើខួបកំណើតកូន

កំពង់ធំ៖ លោក ឈិន ប៊ុនណ្ណារ៉ា ប្រធានសាខាគ្រឹះស្ថាន​ មីក្រូហិរញ្ញវត្ថុមួយ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ វិះច្រឡំរង្វាន់៤០លានរៀល ថាជា៤ម៉ឺនរៀល ដែលលោកបានត្រូវ ពីស្រាបៀរកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែតុលាកន្លងទៅថ្មីៗនេះ ពេលរៀបចំខួបកំណើត ឱ្យកូនប្រុសរបស់ខ្លួន។

លោកបានឱ្យដឹងថា៖ «ខ្ញុំទិញស្រាបៀរកម្ពុជា មក៦កេសទុកជប់លៀងលក្ខណៈគ្រួសារ និងជួបជុំមិត្តភ័ក្តិតិចតួច ដើម្បីអបអរខួបកំណើតកូនប្រុស អាយុ៧ឆ្នាំរបស់ខ្ញុំ។ ពេលនោះ ខ្ញុំគាស់ស្រាបៀរចាក់ចូលថូ បានប្រហែល១២កំប៉ុង ក៏ឃើញក្រវិលមួយនោះ គេដាក់លេខ៤ ខ្ញុំស្មានតែត្រូវរង្វាន់ ត្រឹម៤ម៉ឺនអីទេ តែពេលយកទៅមើល ក្រោមអំពូលភ្លើងឱ្យច្បាស់ ស្រាប់តែមិនមែន ៤ម៉ឺនឯណា គឺ៤០លានរៀល»។

លោកបញ្ជាក់ថា៖ «ទឹកប្រាក់៤០លានរៀលនេះ ប្រៀបបីដូចកាដូថ្ងៃខួបកូនខ្ញុំអ៊ីចឹង ហើយខ្ញុំនឹងប្រើវា ដើម្បីសង់ផ្ទះខ្ញុំឱ្យរួចរាល់ទុកជាកេរ ឱ្យកូនប្រុសខ្ញុំនេះហើយ»៕ ពិសាដោយការទទួលខុសត្រូវ

To Top