អត្ថបទ

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថមទឹកបរិសុទ្ធកម្ពុជា ៣០០ កេស ដល់យុវជនសំរាម ដើម្បីចូលរួមចំណែក ថែរក្សាបរិស្ថាន អំឡុងពេលបុណ្យអុំទូក

ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឹកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយ ទឹកពិសាបរិសុទ្ធ ចំនួនន៥០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសំរាម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់ អំឡុងពេលបំពេញបេសកកម្ម ប្រមូលសម្រាម និងថែរក្សាបរិស្ថាន ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ 

លោកបានឱ្យដឹងថា៖ « ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែក ក្នុងការថែរក្សារ និង លើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្ត ដល់យុវជន យុវតីដែលបានចូលរួមចំណែក ដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយ ដ៏មានប្រយោជន៍ ដល់សង្គមធ្វើយ៉ាងណាជួយអោយបរិស្ថាន ជុំវិញបរិវេណអ៊ុំទូក ពោរពេញដោយភាពស្អាត និង អនាម័យ»។ 

លោក ដារ៉ាវីដ តំណាងយុវជនសំរាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថា នឹងបានទទួលបានការឧបត្ថម ទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។  

ជាទីបញ្ចប់លោក ក៏បានស្នើ ឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ ប្រណាំងទូក នៅរាជធានីភ្នំពេញ និង បងៗកីឡាករ ទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសំរាម ក្នុងធុងសំរាម ដែលនៅជិត ឬ រក្សារទុកសំរាម ឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និង ធ្វើឱ្យទីក្រុងរបស់យើង មានសណ្តាប់ធ្នាប់ល្អ។ 

លោកក៏បានជូនពរ ប្រជាជនទាំងអស់ ឱ្យទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕

To Top