ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានរៀបចំកម្មវិធីកម្សាន្ត ជាច្រើនក្នុងអំឡុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក បានថ្លែងអំណរគុណចំពោះ ដៃគូសហការ និង សាធារណជន ដែលបានគាំទ្រ និងធ្វើឱ្យកម្មវិធីកម្សាន្តថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃប្រព្រឹត្តទៅ ដោយរលូន និង សប្បាយរីករាយបំផុត។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់ដៃគូសហការទាំងអស់ ជាពិសេសបុគ្គលិក និង សាធារណជនដែលបាន មកកម្សាន្តនៅស្តង់ពិព័រណ៍របស់ក្រុមហ៊ុន និង ទស្សនាការប្រគំតន្ត្រី ដែលយើងសហការ ជាមួយស្ថានីយទូរទស្សន៍បាយ័ននៅទីតាំងមុខ មហោស្រពកោះពេជ្រ។
គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យអុំទូកក្រុមហ៊ុន ស្រាបៀរ កម្ពុជាតែងតែ រៀបចំសកម្មភាពកម្សាន្ត ជាច្រើននៅបរិវេណមុខ មហោស្រពកោះពេជ្រ ដែលមិនត្រឹមតែផ្តល់នូវអនុស្សាវរីយ៍ ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ជូនការផ្សងសំណាងជាកាដូ និងឱកាសប្រូម៉ូសិន ជាច្រើនរាល់ ការទិញផលិតផលរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ (KUDO) ស្រាបៀរស្តោត បាលីប្លេក (Barrley Black) ទឹកក្រូចអាយស៍ (IZE) ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) និងទឹកបរិសុទ្ធកម្ពុជា ផងដែរ។
លោកស្រីបានបញ្ជាក់ថា «ការចូលរួមសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវ និង ថតរូបលេងកម្សាន្ត គឺជាការលើកទឹកចិត្តដល់ក្រុម ការងារយើងខ្ញុំទាំងអស់គ្នា ហើយយើងសន្យាថានឹងផ្តល់នូវក្តីរំភើប និង អនុស្សាវរីយ៍ល្អឥតខ្ចោះបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត»៕