ភ្នំពេញ៖ ជាចក្ខុវិស័យដើម្បី ចង់អោយប្រទេសកម្ពុជាក្លាយជា ប្រទេសផលិតរថយន្តធំៗ ក្រុមហ៊ុន DAEHAN GROUP និង ក្រុមហ៊ុន SINOTRUK Internationa បានចុះអនុស្សារណៈ យោគយល់គ្នា ក្នុងការផ្ទេរបច្ចេកទេស រថយន្តដឹកទំនិញធុនធ្ងន់ និងម៉ាស៊ីន ក្រោមអធិបតីភាពលោក សុខចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក WANG SHUJIAN សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Shandong និងជាអភិបាលរងខេត្ត របស់ប្រទេសចិន។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា នេះមានភាគី ក្រុមហ៊ុន Daehan Group (Cambodia) តំណាងដោយលោក LEE JAEHOO និងក្រុមហ៊ុន Sinotruk International តំណាងដោយលោក YUAN ZHONGBO ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Daehan Groupនៅក្នុង ឆ្នាំ ១៩៧៨ បង្កើតក្រុមហ៊ុន Hyosung Motors នៅកូរ៉េ និងឆ្នាំ១៩៧៩ បង្កើតកិច្ចសហប្រតិបត្តិការ បច្ចេកទេស ជាមួយក្រុមហ៊ុន SUZUKI Motor នៅប្រទេសជប៉ុន និងឆ្នាំ ១៩៨៧ បានចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំ នៃម៉ូឌែល ដែលអភិវឌ្ឍដោយខ្លួនឯង ជាបន្តបន្ទាប់ នៅឆ្នាំ ២០១២ បានចាប់ផ្តើមចែកចាយលក់រថយន្ត Hyundai ឆ្នាំ ២០១៣ បានបើកដំណើរការលក់ យានយន្តយីហោ Daehan និងចាប់ផ្តើមចែកចាយ លក់រថយន្ត Hyundai Motors នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង្កើតក្រុមហ៊ុន Kolao Holdings Singapore នឹង Kolao Holidings Cambodia ។នៅក្នុង ឆ្នាំ ២០១៦ បានចាប់ផ្តើមលក់ រថយន្តប្រភេទ SSANGYOUNG SUV នៅប្រទេសកម្ពុជា និងនៅ ឆ្នាំ ២០១៧ បានបង្កើតក្រុមហ៊ុន Daehan Auto Group នៅទីក្រុងភ្នំពេញដែលផលិត(បង្គុំ) រថយន្តគ្រប់ប្រភេទនិងកំពុងដំណើរការសាងសង់ រោងចក្រតំឡើងរថយន្តនៅតំបន់ សេដ្ឋកិច្ចពិសេស នៅបាវិត។ ឆ្នាំ ២០១៨ បានបញ្ចប់រោងចក្រតំឡើង រថយន្ត Daehan Auto Factory នៅតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងទីក្រុងបាវិត។
ដោយឡែកក្រុមហ៊ុន SINOTRUK នៅក្នុង១៩៦០ ក្រុមហ៊ុន SINOTRUK បានផលិតរថយន្ត ដឹកទំនិញ ធុនធ្ងន់ដ៏ធំបំផុត និងនាំចេញដំបូងបង្អស់ របស់ប្រទេសចិនដែលមានទីតាំង នៅទីក្រុង Jinan នៃខេត្ត Shandong របស់ ប្រទេសចិន ។ឆ្នាំ ១៩៨៣ បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Austrian Steyr-Daimler-Puch AG ។ ឆ្នាំ ២០០៣ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការរួមបញ្ចូលគ្នា រវាងរថយន្តធុនធ្ងន់ រវាងក្រុមហ៊ុន Sinostruk និងក្រុមហ៊ុន VOLVO ឆ្នាំ ២០០៧ បានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង HKSE – ឆ្នាំ ២០០៩ បានធ្វើពិធីចុះ កិច្ចសន្យាធ្វើជា សាក្សីលើ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Sinotruk និងក្រុមហ៊ុន German Man Group -ឆ្នាំ ២០១៥ បានបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យាគ្រឿង យន្តធុនធ្ងន់ ជាតិផ្តាច់មុខរបស់ប្រទេសចិន (National Heavy Duty Automotive Engineering Technology )និងដាក់ឱ្យដំណើរការជាផ្លូវការ នូវការផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួន ទៅអគារ មជ្ឈមណ្ឌល CNHTC Technology ជាមួយនឹងកន្លែងថ្មី ដែលឥឡូវនេះក្រុមហ៊ុន កំពុងឆ្ពោះទៅរក អនាគតភ្លឺស្វាង។
ភាគីទាំងពីរជឿជាក់ថា បច្ចុប្បន្ននេះ ជាយុគសម័យ នៃទីផ្សារអាស៊ានតែមួយ ហើយចក្ខុវិស័យ របស់យើងគឺចង់ អោយប្រទេស កម្ពុជាក្លាយជា ប្រទេសផលិតរថយន្តធំ ៗ ៕