អត្ថបទ

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំ Riyad Mahrez ខ្សែបម្រើប្រយុទ្ធ​អាហ្វ្រិកដែលថ្លៃបំផុតនៅ​ Manchester City

មួយគ្រាប់ចុងក្រោយ របស់​កីឡាករ Riyad Mahrez ជួយ​ឲ្យ​​ក្លឹប Manchester City យកឈ្នះក្រុមបាល់ទាត់ Chelsea ក្នុងការប្រកួតពាន​រង្វាន់​ English Premiere League កាលពីរំលងអាធ្រាត្ រថ្ងៃសៅរ៍ ខែវិច្ឆិកា​នេះ ធ្វើឱ្យសន្ទុះនៃការគាំទ្រ ក្រុមបាល់ទាត់ Manchester City កាន់តែកើនឡើង។ ដូច្នេះ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមបង្ហាញជូនពីជីវប្រវត្តិខ្លះៗ នៃកីឡាករឆ្នើមរូបនេះ ដូចតទៅ៖

  • Riyad Mahrez ជា​ជនជាតិអាល់ហ្សេរីកើតនៅប្រទេសបារាំង បច្ចុប្បន្នអាយុ ២៨ ឆ្នាំ។
  • ចូលលេងបាល់ទាត់ដំបូងជាកីឡាករយុវជនថ្នាល​នៅក្លឹបបារាំង AAS Sarcelles។
  • ឆ្នាំ​២០0៩ ក្លាយ​​ជា​​កីឡាករ​អាជីពជាផ្លូវការ លេង​ឱ្យក្លឹប Quimper ដោយ​រក​បាន២គ្រាប់ក្នុងរដូវកាលដំបូង ក្នុងការប្រកួត​២២​ដង បន្ទាប់មកផ្លាស់ទៅលេងឱ្យក្លឹប Le Havre នៅឆ្នាំ២០១០។
  • ឆ្នាំ២០១៤ Mahrez បានចុះ​ចុងត្រា​​ជាមួយ​ក្លឹប​អង់គ្លេស Leicester City ដោយជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះជើងឯក ហើយ​បាន​ឡើង​ពី​លីកលំដាប់​ទី​២​ មក​កាន់​លីក​កំពូល គឺ English Premiere League។
  • ក្នុងរដូវកាល ២០១៥-២០១៦ លោក​បានក្លាយជាកីឡាករបាល់ទាត់អាល់ហ្សេរីឆ្នើមប្រចាំឆ្នាំ, ជាកីឡាករប្រចាំឆ្នាំ PFA Player និង ជាសមាជិក PFA នៃកម្មវិធីប្រកួត Premiere League ដែលបានជួយក្រុម Leicester City ឈ្នះ​ពាន​ Premiere League។
  • នៅឆ្នាំ ២០១៨ ចុះកុងត្រា​លេងឱ្យក្លឹប Manchester City ធ្វើឱ្យក្រុមបាល់ទាល់ Manchester City ឈ្នះ​​ពាន​ Premiere League, FA Cup  និង EFL Cup ក្នុងរដូវកាលដំបូងរបស់គាត់។
  • តម្លៃខ្លួនរបស់ Mahrez ដែលចូលមកក្លឹប Manchester City ៦០​លានផោន (ប្រហែល​៧៧​លាន​ដុល្លារ) ធ្វើឱ្យ Mahrez ក្លាយជាកីឡាករបាល់ទាត់អាហ្វ្រិកដែលថ្លៃបំផុត បាន​ចុះ​កុងត្រា​ជាមួយ​ Manchester City និង​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រាដែល Leicester City ទទួលបាន។
  • Mahrez លេងនៅស្លាប ជា​ខ្សែរបម្រើប្រយុទ្ធ និង​ជា​ប្រធាន​​ក្រុមជម្រើសជាតិអាល់ហ្សេរីផងដែរ។
  • ក្នុងប្រកួតជាមួយក្រុម Chelsea ថ្មីៗនេះ Mahrez បានស៊ុតបញ្ចូលទី ក្នុងនាទីទី​៣៧ ធ្វើឱ្យក្រុម Manchester City ឈ្នះក្រុម Chelsea ដោយលទ្ធផល ២​ទល់​១។

Mahrez ជាទូតសុឆ្ទៈ​ម្នាក់ក្នុងចំណោមបីរូប ដែល​មានដូចជា កីឡាករ Gabriel Jesus និង​ Raheem Sterling​ របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងមានរូបនៅលើកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផងដែរ៕

To Top