អត្ថបទ

អស់ចម្ងល់ពីរូបភាពថ្មី​ នៃម៉ាកសញ្ញា ស្រាបៀរកម្ពុជា ​នៅលើទំព័រហ្វេសប៊ុកហើយ នៅឡើយរូបរាង រចនាម៉ូតកំប៉ុងថ្មី ស្ថិតនៅក្នុង ភាពអាថ៌កំបាំង

បើតាមការឆ្លើយតបខមមិន ​ពីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ ស្រាបៀរកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងយ៉ាងពិតប្រាកដហើយថា រូប Profile នៅលើហ្វេសប៊ុករបស់ខ្លួនពិត ជារូបម៉ាកសញ្ញាថ្មី នៃស្រាបៀរកម្ពុជាពិតមែន។

នេះគ្រាន់តែជាតម្រុយខ្លះៗ នៃការផ្លាស់ប្តូរមុខមាត់ថ្មី របស់ ស្រាបៀរកម្ពុជា តែប៉ុណ្ណោះ ដោយឡែកចំពោះការផ្លាស់ប្តូ ការរចនារូបភាពលើកំប៉ុងថ្មីយ៉ាងណានោះ នៅមិនទាន់បានបង្ហាញ ឱ្យជាក់ច្បាស់នៅឡើយ។

បើតាមវីដេអូខ្លី ១៤ វិនាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ដូចគ្នានោះ សាធារណជន អាចកត់សម្គាល់បានខ្លះៗ ពីរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ប្រហែល ៤០% ភាគរយប៉ុណ្ណោះ។ ហើយក្នុងវីដេអូដដែលនោះ ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់ៗនេះអាចនឹង មានការចេញផ្សាយ អំពីរូបរាងរចនាថ្មីរបស់ខ្លួន ក៏អាចថាបាន។

ដូច្នេះសូមរង់ចាំតាមដាន អំពីការប្រែប្រួលរូបរាង របស់ស្រាបៀរកម្ពុជា ទាំងអស់គ្នា៕

To Top