អ្នកស្រី សោម សោភា ដែលមានទីលំនៅបច្ចុប្បន្ន ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម មានសំណាងត្រូវរង្វាន់ ៤០លានរៀល គ្រាដែលលោកស្រី និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្ត នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅ។
អ្នកស្រីរៀបរាប់ដំណើររឿង ឈ្នះរង្វាន់ស្ទើរតែមិននឹកស្មានដល់នេះថា អ្នកស្រីបានទិញ ស្រាបៀរកម្ពុជា១កេស ដើម្បីហូបជុំគ្នា ជាមួយគ្រួសារ លើឆ្នេរសមុទ្រពេលល្ងាច។ ញុំាអស់ប្រហែល ជិតកន្លះកេស ប្តីរបស់គាត់ក៏ឃើញ គេដាក់ថា ៤០។ ដំបូងគាត់ស្មានថា ឈ្នះ៤០នាទី ប៉ុន្តែដល់ពេលអ្នកស្រីពិនិត្យមើល ឱ្យច្បាស់ក៏ដឹងថា មិនមែន៤០នាទីអ្វីទេ គឺ៤០លានរៀល។
អ្នកស្រីបញ្ជាក់ថា៖ «នេះបានហៅថាសំណាង មកពីព្រេងមែន។ ខ្ញុំនៅកំពង់ចាមឯណោះ បែរមកមានសំណាងឈ្នះទឹកប្រាក់ លើទឹកដីកំពង់សោម ឯណេះទៅវិញ»។
ទឹកប្រាក់នេះ លោកស្រីនឹងយកទៅ សងធនាគារខ្លះ និងចែកឱ្យដល់បងប្អូន ដែលទៅលេងកំពង់សោមជុំគ្នាខ្លះ ព្រោះនេះហាក់ដូចជាសំណាង បានមកពីការសាមគ្គី និងរាប់អានគ្នាល្អ រវាងបងប្អូនទាំងអស់៕