អត្ថបទ

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូម​​ណែ​នាំ​​​ខ្សែ​ប្រយុទ្ធរបស់​ Manchester City កីឡាករ​ Raheem Sterling

Raheem Sterling ក៏​ជា​កីឡាករ​​ដ៏ខ្លាំងម្នាក់ ដែល​ពិភពលោកទទួលស្គាល់ មិន​ចាញ់​​កីឡាករ​សុឆ្ទៈ​​របស់ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពីរ​រូប​ផ្សេង​ទៀត​ មានដូចជា​ Gabriel Jesus និង Riyad Mahrez។ ដូច្នេះ តោះទៅស្គាល់អំពីប្រវត្តិរបស់កីឡាករកើតនៅប្រទេសចាម៉ៃកាទាំងអស់គ្នា៖

  • ​ Raheem Sterling កើតនៅឆ្នាំ​១៩៩៤​ បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ ។
  • ជាកីឡាករបាល់ទាត់អាជីពដែលធ្លាប់លេងជាខ្សែបម្រើស្លាប និងខ្សែ​ប្រយុទ្ធសម្រាប់ក្លឹបនៅ Premier League គឺ​ Manchester City និងជា​កីឡាករ​ក្នុង​ក្រុមជម្រើសជាតិអង់គ្លេសផង​​ដែរ។ លោក​​ត្រូវ​បានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក។
  • ចូលលេងដំបូងនៅក្លឹប Queen Park Rangers ក្រោយមកដូរទៅលេងឱ្យក្រុម Liverpool វិញនៅឆ្នាំ​២០១០។
  • ឆ្នាំ​២០១៤ លោក​បានទទួលពានរង្វាន់ក្មេងប្រុសមាស។
  • ឆ្នាំ​២០១៥ ក្រោយមានជម្លោះលើកុងត្រាចាស់ Manchester City បានទិញលោក​ចូលមកលេងក្នុងតម្លៃប្រហែល​៤៩​​លានផោន ប្រមាណ​៦២​លានដុល្លារ​ ដែលកាលណោះរាប់ថា ជាតម្លៃដែលថ្លៃកប់ពពក​មិនធ្លាប់មាន សម្រាប់កីឡា​ករអង់គ្លេសម្នាក់។
  • លោក​បាន​ជួយក្រុម Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០១៧-១៨ និង ២០១៨-១៩ ។ ក្នុងរដូវកាល ២០១៨-១៩ លោក​បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ PFA និងពានរង្វាន់ FWA។
  • លោកបាន​ជាប់​ជា​​កីឡាករ​ជម្រើសជាតិអង់គ្លេស លេង​ក្នុង​ព្រឹត្តិការណ៍​​ FIFA World Cup ២០១៤ និង ២០១៨ និង​នៅឆ្នាំ ២០១៦ ជាជើងឯកបាល់ទាត់អ៊ឺរ៉ុប​​ផង​​ដែរ។
  • នៅ​ក្នុងក្លឹបបច្ចុប្បន្ន Raheem លេងបាន​៥​រដូវកាលហើយ ដោយ​លេងបាន​២២៩ ប្រកួត និងរកគ្រាប់បាល់បាន​៨៧គ្រាប់។
  • ក្នុងរដូវកាល២០១៩-២០២០​ Raheem Sterling រកបាន​២៥​គ្រាប់ រហូត​មក​ដល់​​ពេល​នេះ៕
To Top