ភ្នំពេញ ៖ នៅថ្ងៃទី៣០ វិច្ឆិកា ២០១៩ ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅ ផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានតែងតាំង ក្រុមហ៊ុនអ្នកម៉ៅការ សាងសង់ថ្មីមួយ ដែលមានឈ្មោះថា “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ដើម្បីមកទទួល និងបន្តដំណើរការ សាងសង់សំណង់ដែលមានស្រាប់ តទៅមុខទៀត។
ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន សាជីវកម្មសំណង់ផ្លូវដែកចិន (“CRCC”) ជាសហគ្រាស សំណង់របស់រដ្ឋដ៏ធំមួយ ដែលត្រូវបានចុះបញ្ជីនៅសៀង ហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-Share code 601186, H-Share code 1186) ។
ឆ្នាំ ២០១៨ ក្រុមហ៊ុនត្រូវបាន គេចាត់ចំណាត់ថ្នាក់ លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុន ដែលមានសំណាង បានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុន វិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោក ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន CRUCG មានជំនាញក្នុងការ សាងសង់គម្រោងលំនៅដ្ឋាន និងមានបទពិសោធន៍ច្រើន ក្នុងការចុះកិច្ចសន្យា សាងសង់អគារខ្ពស់ៗទូទៅ និងសំណង់ ស្មុគស្មាញធំៗ ក្នុងតំបន់ទីក្រុង។
បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនម៉ៅការមេមុនឈ្មោះ Great Wall International Engineering Co. , Ltd (“SINO”) លើដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឲ្យប្រព្រឹត្តទៅបានរលូនចាប់ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជាបន្តបន្ទាប់។
ក្នុងនាមក្រុមហ៊ុន និងក្នុងនាមភាគី ពាក់ព័ន្ធទាំងអស់ ដែលជាប់ទំនាក់ទំនងជាមួយ នឹងគម្រោងអភិវឌ្ឍន៍ The Peak យើងធានាថា កាលបរិច្ឆេទបញ្ចប់ការសាងសង់សំណង់គម្រោង ដែលបានគ្រោងទុកនោះ នឹងមិនមានផលប៉ះពាល់ ដល់ការ បញ្ចប់កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន “SINO” និងការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មីបន្តឡើយ៕