អត្ថបទ

តោះទិញទុកយក ប្រាក់ចំណេញ! គម្រោងដីឡូតិ៍ ដែលមានទីតាំងល្អ និងប្លង់រឹង ចាប់ផ្ដើមបើកលក់ ជាមួយនឹង តម្លៃល្អបំផុត នៅលើទីផ្សារ

ភ្នំពេញ៖ តម្លៃដីនៅតាមតំបន់ ជាយក្រុង និងតាមបណ្ដាខេត្តនានា នៅជិតរាជធានីភ្នំពេញ នៅតែបន្តកើនឡើង ស្របពេលដែល រាជរដ្ឋាភិបាល បានប្រកាសផែនការសម្រាប់ឆ្នាំ២០២១ ដោយកំណត់ឱ្យម្ចាស់ សហគ្រាសទាំងអស់ ត្រូវផ្លាស់ប្ដូរទីតាំង រោងចក្ររបស់ខ្លួនទៅក្រៅកណ្ដាលក្រុងភ្នំពេញ។ ការកើនឡើង នៃតម្លៃដីធ្លីនេះ ក៏ត្រូវបានជំរុញ ដោយកំណើន នៃតម្រូវការ ក៏ដូចជាលំហូរចូល នៃវិនិយោគិនបរទេស។

សម្រាប់អ្នកវិនិយោគលើ អចលនទ្រព្យក្នុងស្រុកវិញ វាគឺជាឱកាស មាស ក្នុងការទិញដី ទុកលក់យកប្រាក់ចំណេញ ខ្ពស់។ ស្របនឹងនិន្នាការខាងលើ និងដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជនទៅលើគម្រោង ដីឡូតិ៍របស់ខ្លួនជាច្រើនគម្រោងរួចមកហើយ ក៏ដូចជាដើម្បីអបអរពិធីសម្ពោធបើកលក់គម្រោង ដីឡូតិ៍ថ្មីមួយទៀត របស់ខ្លួននៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ថាហេង ប្រផឹធី អេជេន ដែលជាក្រុមហ៊ុនអចលនទ្រព្យ ចុះបញ្ជីស្របច្បាប់ ជាមួយក្រសួងពាណិជ្ជកម្ម សម្រេចបើកលក់ដីឡូតិ៍ ដែលមាន សក្ដានុពលវិនិយោគខ្ពស់ក្នុងតម្លៃល្អបំផុតដោយចាប់ពីជាង 8,000ដុល្លារប៉ុណ្ណោះ ក្នុងមួយឡូតិ៍ ពោលគឺតម្លៃក្រោមទីផ្សារតែម្ដង។

អ្វីដែលពិសេសដែរនោះ គឺគម្រោងដីឡូតិ៍នេះ មានទីតាំងដ៏ល្អ នៅជិតភ្នំឧដុង្គ ខេត្តកំពង់ស្ពឺ ដោយចំណាយពេលធ្វើដំណើរប្រហែល15នាទីពីផ្លូវជាតិលេខ៥និងចុះពីផ្លូវពាណិជ្ជកម្ម51 តែ200ម៉ែត្រប៉ុណ្ណោះ។ គម្រោងដីឡូតិ៍នេះ ក៏ត្រូវបានហ៊ុព័ទ្ធដោយតំបន់ឧស្សាហកម្មនិងទីប្រជុំជន រួមមានលំនៅដ្ឋាន ផ្សារ រមណីយដ្ឋាន ធនាគារ មីក្រូហិរញ្ញវត្ថុ សាលារៀន សាលាឃុំ គ្លីនិក មណ្ឌលសុខភាព និងរោងចក្រជាច្រើន ដែលអំណោយផលសម្រាប់ការរស់នៅ ការសាងសង់ផ្ទះសម្រាប់ជួលឬប្រកបអាជីវកម្ម និងការទិញទុកលក់យកប្រាក់ចំណេញ។

លោក ចេង តារាវុធ អភិបាលនៃក្រុមហ៊ុន ថាហេង ប្រផឹធី អេជេន បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់យើង បានទទួលជោគជ័យគួរឱ្យកត់សម្គាល់លើគម្រោងដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយ។ មូលដ្ឋាននៃអតិថិជន របស់យើង ក៏កំពុងរីកដុះដាលជាលំដាប់ ដោយសារតែក្រុមហ៊ុន និងគ្រប់បុគ្គលិកទាំងអស់របស់យើង តែងតែផ្ដោតជាចម្បងលើការផ្ដល់អត្ថប្រយោជន៍ជូនអតិថិជន ទាំងលក្ខណៈពិសេសនៃដីឡូតិ៍ តម្លៃ និងសេវាកម្ម។

លោក តារាវុធ បានបន្តថា ជាក់ស្ដែង ដូចជាគម្រោងដីឡូតិ៍ដែលចាប់បើកលក់ក្នុងថ្ងៃទី១ខែធ្នូនេះអញ្ចឹង ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃមួយដែលទាបជាងទីផ្សារនៃដីឡូតិ៍ផ្សេងទៀតនៅតំបន់នោះ ហើយមានការថែមជូនប្លង់រឹងបំបែកក្បាលដីទៀតផង។ ការលក់ដីឡូតិ៍ដែលមានចំណុចខ្លាំងជាច្រើនក្នុងតម្លៃដ៏ពិសេសបែបនេះ គឺដើម្បីធានាថា អតិថិជនរបស់យើង អាចទទួលបានប្រាក់ចំណេញច្រើនក្នុងពេលអនាគតដ៏ខ្លី។ ក្រុមហ៊ុន ក៏ផ្ដល់ភាពងាយស្រួលនិងភាពបត់បែនលើការបង់ប្រាក់ ដោយអតិថិជនអាចទិញផ្ដាច់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់700ដុល្លារក្នុងមួយឡូតិ៍ដល់ថ្ងៃទី22 ខែធ្នូនេះ ឬបង់រំលស់ត្រឹមតែ200ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

អភិបាលនៃក្រុមហ៊ុន ថាហេង ប្រផឹធី អេជេនរូបនេះ ក៏បានឱ្យដឹងដែរថា អតិថិជនដែលមានចំណាប់ អារម្មណ៍ធ្វើជាម្ចាស់គម្រោងដីឡូតិ៍របស់ក្រុមហ៊ុន អាចទំនាក់ទំនងទៅក្រុមការងាររបស់លោកតាម រយៈទូរស័ព្ទលេខ 077 443 885 ឬប្រអប់សារ Facebook របស់ក្រុមហ៊ុន Thaheng Property Agent Co., Ltd។

អ្នកទំនាក់ទំនងមកមុន នឹងមានឱកាសទទួល បានដីឡូតិ៍ ដែលមាន ទីតាំងល្អបំផុត នៃគម្រោង!

To Top