អត្ថបទ

មន្ទីរព្យាបាល ធ្មេញបស្ចិម អបអរខួបអាជីវកម្ម គម្រប់ ២០ ឆ្នាំ

ភ្នំពេញ៖ ក្រោយបើកដំណើរការ អាជីវកម្ម អស់រយៈពេល២ទសវត្សកន្លងមក ដែលផ្ដោតលើការផ្តល់សេវាសុខភាព មាត់ធ្មេញគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា មន្ទីរព្យាបាល ធ្មេញបស្ចិម បានផ្លាស់ប្តូរខ្លួនពីគ្លីនិកតូចមួយ ទៅជាស្ថាប័នលំដាប់ពិភពលោក ដែលបានផ្លាស់ប្តូររបៀប អ្នកជំងឺឃើញ និងទទួលសេវា ថែទាំសុខភាព មាត់ធ្មេញ នៅប្រទេសកម្ពុជា រួមជាមួយ នឹងអ្នកជំនាញ ផ្នែកទន្តព្ទ្យវិទ្យា នឹងមានការនាំចូលនិងប្រើប្រាស់ បរិក្ខានិង ឧបករណ៍ទំនើបៗ ចុងក្រោយបង្អស់ ក៏ដូចជាការជ្រើសរើស ទន្តពេទ្យដែលមាន សមត្ថភាពខ្ពស់ៗ នៅក្នុងមុខជំនាញរបស់ពួកគេ លើសពីនេះ បស្ចិម ក៏បានប្រកាសពីបំណងបង្កើត គំរូ សេវាមាត់ធ្មេញថ្នាក់ជាតិ ដោយបន្តវិនិយោគ ទៅលើបច្ចេកវិទ្យាទំនើប មិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នកជំនាញ ផ្នែកទន្តព្ទ្យវិទ្យា។

ក្នុងឱកាសប្រារព្ធគម្រប់ខួប ២០ឆ្នាំ នៃការផ្តល់សេវាសុខភាព មាត់ធ្មេញគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបរិភោគ អាហារពេលល្ងាចរួមគ្នា (gala dinner) នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការបរិភោគ អាហារពេលល្ងាចរួមគ្នានោះ ក៏មានការប្រគល់រង្វាន់ ដល់បុគ្គលិកឆ្នើមដែល បានបំពេញ ការងារបានល្អ ប្រសើរជូនដល់ អតិថិជនអស់រយៈ ពេលជាង ១០ ឆ្នាំកន្លងមកនេះផងដែរ។

លោក ទន្តបណ្ឌិត ឡេង តុង ដែលជាសហស្ថាបនិក នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានថ្លែងថា នៅពេលស្ថាបនិក របស់យើងបានរួមគ្នា បើកដំណើរការមន្ទីរព្យាបាលនេះ កាលពី២០ឆ្នាំមុន យើងបានទទួល កម្លាំងចិត្តពីភាពប៉ិនប្រសប់ របស់អ្នកជំនាញផ្នែក ទន្តសាស្ត្រ នៅបណ្ដាប្រទេស លោកខាង លិច។ នៅពេល នោះហើយ ដែលយើងបានសម្រច ចិត្តដាក់ឈ្មោះគ្លីនិក របស់យើងថា “បស្ចិម” ដែលសំដៅលើ លោកខាងលិច ព្រោះថាយើងមានបំណងពាំនាំយកការព្យាបាល មាត់ធ្មេញ ដែលមានលក្ខណៈស្តង់ដារខ្ពស់ដូចលោក ខាងលិចមកកាន់ ប្រទេសកម្ពុជាយើង។

លោក ទន្តបណ្ឌិត ឡេង តុង បានបញ្ជាក់ថា “គន្លឹះនៃភាពជោគជ័យទាំងពេលនេះ និងទៅថ្ងៃអនាគតរបស់ យើង អាស្រ័យលើបុគ្គលិក របស់យើងទាំងអស់គ្នា ដែលមានតាំងពីទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និងបុគ្គលិក អនាម័យផងដែរ។ យើងពិតជាមានសំណាងណាស់ ដែលមានមនុស្ស ដ៏អស្ចារ្យបែបនេះធ្វើ ការជាមួយយើងឆ្ពោះទៅកាន់បេសកកម្ម មួយដើម្បីជួយមនុស្សគ្រប់គ្នាឲ្យទទួល បានស្នាមញញឹមប្រកបដោយជំនឿចិត្ត។ ក្នុងកម្មវិធីផ្ដល់រង្វាន់ ថ្ងៃនេះ យើងទទួលស្គាល់ស្នាដៃ និង អបអរសាទរចំពោះសមិទ្ធិផលដ៏មហិមារ របស់បុគ្កលិកយើងទាំងអស់”។

នាយិកាបស្ចិម អ្នកស្រី កឺក ណារី មានប្រសាសន៍ថា ដូចមន្ទីរពេទ្យព្យាបាលទូទៅដែរ គ្លីនិកធ្មេញគឺជាផ្នែក សំខាន់មួយរបស់សហគមន៍។ បស្ចិម ពិតជាមានមោទនភាពណាស់ ដែលបានបម្រើប្រជាជនកម្ពុជាអស់រយៈ ពេលជាងពីរទសវត្សរ៍មកនេះ ហើយយើងសង្ឃឹមថា នឹងរក្សាភាពជាដៃគូនេះ ឱ្យបានយូរអង្វែងទៅមុខទៀត។

អ្នកស្រីបានបញ្ជាក់ថា “វាគឺជាសំណាងដែលយើងបានព្យាបាល និងបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់យើង។ ខ្ញុំមាន មោទនភាព នឹងនិយាយថា យើងទទួលបាន ការជឿទុកចិត្ត ពីអតិថិជន និង បានបង្កើតមិត្តភាពយូរអង្វែងជាមួយ ពួកគេ តាមរយៈទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ របស់បុគ្គលិកយើង។ នាឱកាសព្រឹត្តិការណ៍ ថ្ងៃនេះយើងសូមថ្លែង អំណរគុណ ដល់សមាជិកគ្រួសារ បស្ចិមទាំងអស់ ដែលបានខិតខំផ្ដល់សេវាកម្មដ៏ល្អប្រសើរជូន អតិថិជនរបស់យើង”។

សូមជម្រាបថា មន្ទីរព្យាបាលធ្មេញបស្ចិម ជាស្ថាប័នផ្ដល់សេវាកម្ម ទន្តសាស្ដ្រឈានមុខគេមួយ នៅកម្ពុជាដែលទទួលស្គាល់ ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។ បស្ចិមប្ដេជ្ញាចិត្តជួយអតិថិជន របស់ខ្លួនក្នុងការដោះស្រាយបញ្ហា មាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់សេវាកម្មព្យាបាល ដែលមានគុណភាពខ្ពស់។ ចាប់ផ្តើមពី ទីតាំងតូចចង្អៀត និងកៅអីតិចតួច កាលពីឆ្នាំ១៩៩៩ ហើយចាប់ពីក្រោយកិច្ចសហការ ជាមួយស្ថាប័នជប៉ុន Aishikai Shimazu មកបស្ចិមបានអភិវឌ្ឍន៍ ទៅជាមន្ទីរព្យាបាលធ្មេញដ៏ធំ ទំនើបមួយក្នុងប្រទេស និងតំបន់ដែលផ្តល់ ដំណោះស្រាយច្នៃប្រឌិត រហូតដល់សព្វថ្ងៃ។ មន្ទីរព្យាបាលធ្មេញបស្ចិមមាន ទន្តបណ្ឌិតកម្ពុជានិង បរទេសមានបទពិសោធន៍ខ្ពស់មាន សញ្ញាបត្រ ទន្តបណ្ឌិត និងឯកទេសត្រឹមត្រូវ ពីសាកលវិទ្យាល័យ ដែលមានកិត្យានុភាព ទាំងក្នុង និងក្រៅប្រទេស។ ជាមួយចំនួនកៅ អីព្យាបាលរហូត ដល់ទៅ៥០កៅអី បស្ចិមមាន ទីតាំងធំៗ ចំនួន៣ នៅរាជធានីភ្នំពេញ ១នៅខេត្តសៀមរាប និងមួយទៀត ដែលនឹងបើក នៅពេលខាងមុខនេះ។

គួររំលឹកផងដែរថា តាំងពីដើមមក បស្ចិមបានរក្សាជំហរ របស់ខ្លួនក្នុងវិស័យទន្តសាស្ត្រ តាមរយៈសកម្មភាពផ្សេងៗតបស្នងទៅកាន់ សង្គម។ កាលពីឆ្នាំ ២០១១ បស្ចិមបានជួយគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ដូចជា ការបរិចាកថវិកា និង សកម្មភាពរៃអង្គាសថវិកា សម្រាប់ជួយដល់កុមារ និង ជនចាស់ជរា នៅកម្ពុជា។ តាំងពីឆ្នាំ ២០១៣ មក បស្ចិមបាន ចូលរួមក្នុង សន្និសិទ្ធសុខភាព ប្រចាំឆ្នាំរៀបចំដោយស្ថានទូតអាមេរិច ដើម្បីផ្ដល់ ជូនការត្រួត ពិនិត្យសុខភាព មាត់ធ្មេញដល់ អ្នកចូលរួម ក្នុងសន្និសិទ្ធនេះ ទាំងអស់។ តាមរយៈការចូលរួម ជាមួយ Samrong Children’s Farm កាលពីឆ្នាំ ២០១៨ បស្ចិមបាន ផ្ដល់ជូនការ ត្រួតពិនិត្យសុខភាព មាត់ធ្មេញដល់កុមារ ហើយថែមទាំង បានផ្គត់ផ្គង់ សម្ភារអនាម័យ មាត់ធ្មេញនៅក្នុង ប្រទេសកម្ពុជា រួមមានការចែកជូនច្រាស ដុសធ្មេញ ដោយឥត គិតថ្លៃជាដើម៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.pachemdental.com/about-us
សម្រាប់ការណាត់ជួបៈ 017 300 300 / 070 300 800
អ៊ីម៉ែលៈ info@pachemdental.com

To Top