ឡាវ៖ ក្នុងថ្ងៃទី២ នៃដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី១៣ នាថ្ងៃទី៧ធ្នូនេះ គ្រួសារ Ford បានចូលសម្រាកលំហែកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទឹកធ្លាក់ khone phapheng ក្នុងខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ ក្រោមបរិយាកាសសប្បាយ រីក រាយអមដោយសម្រស់ទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សា ស្រស់ត្រកាលនិង ខ្យល់អាកាសបរិសុទ្ធ ។
សូមរំលឹកថា ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩នេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិមអេ ខេមបូឌា កាន់តែ សប្បាយរីករាយជាមួយ នឹងដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានអ្នកដំណើរ ប្រមាណ ៦០០នាក់ ដែលអ្នកចូលរួមនឹង រីករាយជាមួយ ទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដី ខេត្តស្ទឹងត្រែង រួមជាមួយនឹង បទពិសោធន៍បោះជំរុំ ដ៏អស្ចារ្យ នៅលើវាលស្មៅ យ៉ាងស្រស់ត្រកាល នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ៕