Kevin De Bruyne ជាកីឡាករមួយរូប ក្នុងចំណោមបីរូប ដែលជាទូតសុឆន្ទៈ របស់ស្រាបៀរកម្ពុជា។ វត្តមានក្នុងការប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ Arsenal កាលពីយប់មិញ Kevin De Bruyne បានធ្វើឱ្យអ្នកគំាទ្រក្រុម Manchester City រំភើបខ្លាំងមែនទែនដោយសារ គ្រាប់បាល់ចំនួន២គ្រាប់ បានស៊ុតបញ្ចូល ទៅដោយកីឡាករ Kevin De Bruyne។
ដូច្នេះស្រាបៀរកម្ពុជា សូមលើកយក ប្រវត្តិត្រួសៗ របស់កីឡាករសញ្ជាតិ បែលហ្សិករូបនេះ ដូចតទៅ៖
• មាន អាយុ២៨ឆ្នាំ និងកំពុងលេង ជាខ្សែបម្រើប្រយុទ្ធ ឱ្យក្រុម Manchester City នៃលីកកំពូលអង់គ្លេស Premier League និងក៏ជាកីឡាករ ជម្រើសជាតិ បែលហ្សិក។
• ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ គ្រូបង្វឹក និងកីឡាកររួមអាជីព ចាត់ទុកថា ជាកីឡាករល្អបំផុតម្នាក់ នៅលើពិភពលោក។
• ចាប់ផ្តើមអាជីពដំបូង នៅក្លឹប Genk របស់បែលហ្សិកហើយ បាន ឈ្នះពានរង្វាន់ នៅលីកបែលហ្សិក រដូវកាល ២០១០-២០១១។
• ឆ្នាំ ២០១៥ ផ្ទេរចូលក្លឹបបាល់ទាត់ Manchester City ក្នុងតម្លៃកំណត់ត្រា ៥៤លានផោន ប្រហែល ជាង ៧២ លានដុល្លារ ។
• ក្នុងរយៈពេល ៤រដូវកាល ជាមួយ Man City, Kevin De Bruyne បង្ហាញខ្លួនបានជាង ១៧០ប្រកួត និងជួយឲ្យក្រុម ឈ្នះពាន Premier League ២ដង League Cup ៣ដង និង FA Cup ១ដង។
• លើសពីនេះ Kevin De Bruyne ត្រូវបានជាប់ ឈ្មោះជា កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុម Manchester City ចំនួន ២ដង គឺនៅឆ្នាំ២០១៦ និង២០១៨ ។
• បង្ហាញខ្លួនជាអន្តរជាតិ លើកដំបូង ក្នុងឆ្នាំ២០១០ ហើយចាប់តាំងពីពេលនោះមក គាត់រកបាន ៧៤គ្រាប់ និងរកបាន ១៩ គ្រាប់ឱ្យបែលហ្សិក។
• គាត់គឺជាសមាជិក នៃក្រុមជម្រើសជាតិ បែលហ្ស៊ិក ដែលបាន ជួយឲ្យក្រុមខ្លួន ឈានដល់វគ្គ៨ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍FIFA World Cup ឆ្នាំ២០១៤ និងនៅព្រឹត្តិការណ៍យូរ៉ូ ឆ្នាំ២០១៦។ នៅឆ្នាំ២០១៨ គាត់ជួយឲ្យ បែលហ្សិក បានលេខ៣ ដោយយកឈ្នះ ក្រុមអង់គ្លេស នៅព្រឹត្តិការណ៍ FIFA World Cup៕