ភ្នំពេញ៖ បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិន ពិសេសដោយ បញ្ចុះតម្លៃ 10,000$ ភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Town House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ មិនត្រឹមតែប៉ុន្នោះ នៅមានការផ្តល់ រង្វាន់ជាការដូលើកទឹកចិត្ត ជាច្រើនបន្ថែមទៀត ក្នុងឳកាស នៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ដែរជាថ្ងៃគ្រឹស្គាស្មាស នៅផ្សារធំថ្មីរាជធានីភ្នំពេញ ។
ជាមួយនឹងដំណើរការយ៉ាង សកម្មទៅលើការសាងសង់ ដែលអនុវត្តទៅតាម គម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅដ្ឋាន បែបទាន់សម័យ និងទំនើប ប្រកបដោយ ភាពស៊ីវិល័យ បានលក់អស់ប្រមាណ ជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះ បានបង្ហាញពីភាពវិជ្ជមានលើស ពីការរំពឹងទុក។
បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋាន ទំនើបមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃដី ៣ ហិកតា នៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែរប្រមូលផ្តុំដោយ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរី ធំៗជាច្រើន ដូចជា បុរី ប៉េង ហួត បុរី ជីព ម៉ុង ជាដើម មិនត្រឹមតែប៉ុន្នោះ វាជាតំបន់ដែរមាន សរសៃឈាម សេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែតត្រ) ដែរជាផ្លូវតភ្ជាប់ ពីរាជធាន្នីភ្នំពេញ ទៅតំបន់ សេដ្ឋកិច្ចនៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូន លោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួល ប្រកបអាជីវកម្ម និង រស់នៅ។
គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវ ការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ការសាងសង់ អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជន រស់នៅក្នុងលំនៅស្ថាន ដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំង នៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផល សម្រាប់ការប្រកប អាជីវកម្ម។
សម្រាប់ព័ត៌មាន បន្ថែមសូមទាក់ទង តាមរយៈលេខ៖ 010/068/077 22 77 89
ហ្វេសប៊ុក: facebook.com/boreybunly.
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ៕