ភ្នំពេញ ថ្ងៃច័ន្ទទី ២៣ ខែធ្នូឆ្នាំ ២០១៩ សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់ សហគមន៍ លេងហ្គេម នៅកម្ពុជា ដើម្បី អបអររដូវបុណ្យណូអែល។
ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយសម្រាប់ មនុស្សគ្រប់វ័យ និងអាចទាញយកបាន ដោយឥតគិត ថ្លៃនៅលើកម្មវិធី IOS និង Andriod ។
នៅក្នុងហ្គេមផងដែរ អ្នកលេងត្រូវជួយ សង្រ្គោះលោកតាសាន់តា និងគ្រួសារ របស់គាត់ ដោយកំចាត់ទេពអប្សរអាក្រក់។
ហ្គេមនេះគឺជាហ្គេម ចុងក្រោយបង្អស់ នៅក្នុងលំដាប់ហ្គេម ដែលបង្កើតដោយ សែលកាត ដោយចាប់ដៃគូជាមួយ Sabay Osja ។
វាមានលក្ខណៈពិសេសគឺបញ្ចូល បច្ចេកវិទ្យាAR ជាសត្វរមាំង និងភារកិច្ច របស់អ្នកលេងគឺទៅកាន់ទីតាំង តាមតំបន់លើ ផែនទីស្រដៀងនឹងហ្គេម Pokemon Go ។
ហ្គេមនេះក៏មាន តារាងពិន្ទុ ដែលអាចឱ្យអ្នកលេង អាចផ្គូរផ្គងជំនាញ របស់ពួកគេប្រឆាំងនឹងមិត្តភក្តិរបស់ពួកគេផងដែរ អ្នកមានពិន្ទុខ្ពស់ជាងគេទទួល បាន iPhone 11 Pro ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ ។
ទោះយ៉ាងណា អ្នកលេង ក៏អាចឈ្នះ រង្វាន់ដ៏អស្ចារ្យ ផ្សេងទៀតដូចជា ការបញ្ចូលទឹកប្រាក់ឥតគិត កន្លាស់អាវសែលកាតPlay និងអាវយឺត នៅពេលពួកគេ ប្រមូលកាក់នៅខាងក្នុងហ្គេម។
អ្នកលេងអាចប្រើកាក់ដើម្បី បើកយកសំលៀកបំពាក់ តួអង្គ របស់ពិសេសៗ និងអាវុធ។
អ្នកលេងមានពេល រហូតដល់ថ្ងៃទី ១៥ ខែមករានេះ ដើម្បីប្រជែង យកតំណែងកំពូល។
សែលកាតសូមជូនពរអោយ អ្នកទាំងអស់គ្នារីករាយ ក្នុងថ្ងៃបុណ្យណូអែល និងមានភាពរុងរឿងក្នុងឆ្នាំ ២០២០ខាងមុខនេះ ។
ហ្គេមនេះដោនឡូតដោយឥតគិតថ្លៃ សម្រាប់អ្នករាល់គ្នា ។ ដោយគ្រាន់តែ ទៅចូលទៅកាន់ IOS និង Android ហើយស្វែងរក Christmas Mission៕