អត្ថបទ

អ្នកក្រុងច្បាមន ខេត្តកំពង់ស្ពឺ សរសើររសជាតិឆ្ងាញ់ របស់ស្រាបៀរ កម្ពុជារូបរាងថ្មី មុខឆាកតន្រ្តី Cambodia Brew the Beat កាលពីយប់ម៉ិញ

ខេត្តកំពង់ស្ពឺ៖ ជាមួយការប្រគំតន្រ្តី Cambodia Brew the Beat ដែលចូលរួមសម្តែងដោយកំពូលតារា ចម្រៀងប្រុសស្រីល្បីៗ រួមមាន អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា កែវ សុបញ្ញា នីរតនា វី ឌីណែត និង ហ្សូណូ កាលពីចុងសប្តាហ៍កន្លងទៅនៅលើទឹកដី ក្រុងច្បាមនបានបន្សល់ទុកនូវការសរសើរ ជាវិជ្ជមានចំពោះរសជាតិឆ្ងាញ់របស់ ស្រាបៀរកម្ពុជារូបរាងថ្មីរួម ជាមួយបទភ្លេងតន្រ្តីដែលធ្វើ អោយការជួបជុំរបស់អ្នកចូលរួម ទស្សនាផ្ទាល់ជិត១ម៉ឺននាក់កាន់ តែសប្បាយរីករាយ។

លោក សុវត្តិ ដែលជាទស្សនិកជនរស់នៅ ក្រុងច្បាមនបានរៀបរាប់ ជាមួយនិង កំប៉ុងស្រាបៀរក្នុងដៃអង្គុយជិតមិត្តភក្តិនៅជុំវិញថា « ស្រាបៀរកម្ពុជា អាថ្មីហ្នឹងឆ្ងាញ់ មែន គ្រាន់តែគាស់កំប៉ុងមក ធំក្លិនស្រាបៀរឡើង ឈ្ងុយតែម្តង។ ស្រាបៀរថ្មីផឹកមុខឆាកតន្រ្តីដែលមាន តារាល្បីៗច្រៀងកំដរចឹង វាធ្វើអោយការជួបជុំ របស់ខ្ញុំ ពិតជាសប្បាយមែន»។

រីឯទស្សនិកជនម្នាក់ទៀតឈ្មោះ វីដ ពីភូមិ ថ្នល់បំបែក ក៏បានប្រាប់ផងដែរថា« ខ្ញុំមិនមែនជាអ្នកផឹកស្រាបៀរអីជាប្រចាំ នោះទេ យូរៗជួបជុំគ្នាម្តង ចេះតែផឹកកំដរៗ ពួកម៉ាកទៅ តែស្រាបៀរកម្ពុជាថ្មីហ្នឹង ពិតជាឆ្ងាញ់ដូចគេនិយាយមែន»។ លោកក៏បានប្រាប់ពីរង្វាន់ដែលខ្លួនឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជាថ្មីផងដែរគឺ គាស់អស់ ១០ កំប៉ុងត្រូវមកប្រាំកំប៉ុងវិញដែរ។

លោក ម៉ៃឃើល សុវណ្ណ ប្រធានរៀបចំ កម្មវិធីប្រគំតន្រ្តី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកខេត្តកំពង់ស្ពឺ ដែលបានចូលរួមរាំលេងសប្បាយយ៉ាងកុះករ នៅមុខឆាកតន្រ្តីពីស្រាបៀរកម្ពុជា និង គាំទ្រផលិតផល ដែលមានគុណភាពល្អរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

To Top