អត្ថបទ

ក្រុមហ៊ុន SingMeng Telemedia ចុះMoU ជាមួយ ក្រុមហ៊ុន Discovery New City Co., Ltd. ដើម្បីបង្កើត គម្រោង “សហគមន៍ឆ្លាតវៃ”

ភ្នំពេញ៖ ក្រុមហ៊ុនជាច្រើនមកពី ឧស្សាហកម្មសំណង់ អចលនទ្រព្យនិង ឧស្សាហកម្មទូរគមនាគមន៍ បានចូលរួម។ ក្រោមប្រធានបទ កិច្ចពិភាក្សាព្រឹត្តិការណ៍ ពិសេស ការចេញផ្សាយលិទ្ធកម្មនិងវិស្វកម្ម ក្នុងនោះ មានការបង្ហាញពីផលិតផលជាក់ស្តែង ការទទួលទានអាហារពេលល្ងាចជុំគ្នា និងបញ្ចប់ប្រកបដោយជោគជ័យ នៃពិធីចុះអនុសរណយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩ សន្និសីទលើកទីពីរ នៃលិទ្ធកម្មវិស្វកម្មនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ក្នុងនាមជាអ្នកផ្តល់ សេវាកម្ម ICT ដំបូងគេបង្អស់និង មានតែមួយគត់នៅកម្ពុជា ក្រុមហ៊ុន Cambodian SingMeng Telemedia Co. , Ltd. និង Discovery New City Co., Ltd. បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្រ្ត លើគម្រោង សហគមន៍ឆ្លាតវៃ”។ ភាគីទាំងពីរធ្វើការ រួមគ្នាដើម្បី ធ្វើយ៉ាងណាឱ្យផ្សារទំនើប DNC និងសហគមន៍ឆ្លាតវៃរបស់ DNC មានអាជីវកម្មប្រកប ដោយភាព ទាក់ទាញ និងផ្តល់ជូនអតិថិជន នូវបទពិសោធន៍ដ៍អស្ចារ្យប្រកបដោយភាពវៃឆ្លាត និងមានផាសុកភាពខ្ពស់ ក្រោមស្លាកឈ្មោះ ជាក្រុមហ៊ុនឈានមុខគេ និងប្រកដដោយការ ច្នៃប្រឌិតខ្ពស់ Discovery New City Co., Ltd.

គួររំលឹកថាក្រុមហ៊ុន SingMeng Telemedia គឺជាប្រតិបត្តិករ ដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដោយផ្អែកលើទីផ្សារកម្ពុជា និងភូមា និងការផ្តល់ នូវដំណោះស្រាយព័ត៌មានទូទៅតែមួយសម្រាប់ ទីផ្សារអាស៊ីអាគ្នេយ៍ ទាំងមូល។

ក្នុងនាមជាអ្នកដឹកនាំក្នុង វិស័យទូរគមនាគមន៍ SingMeng Telemedia បានដាក់ខ្សែកាប្លិ៍អុបទិកគ្របដណ្តប់ ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយជាប្រតិបត្តិករ ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរ ការបច្ចេកវិទ្យា“ ៣ ក្នុង១” និង“ ដំណោះស្រាយ ICT តែមួយគត់ ” ។

ក្រុមហ៊ុន SingMeng Telemedia ភាគច្រើនទទួលគម្រោង អចលនទ្រព្យខ្នាតធំនៅកម្ពុជា ក្នុងនោះរួមមានគម្រោងជាង ៤០ធំៗដូចជា គម្រោងTHE BRIDGE, One Park, Prince Edward Central Plaza, Olympia City and AXIS RESIDENCE, និងនៅមានគម្រោង ជាង១២ ធំផ្សេងៗ ទៀតដែលកំពុងស្ថិតក្នុង ការសាងសង់នៅឡើយ។

គោលបំណងធំនៃការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះគឺ ដើម្បីរួបរួមគ្នា ស្ថាបនាសំណង់អគារ ICT បែបឆ្លាតវៃ ដើម្បីបំពេញតម្រូវការរបស់ មនុស្សសម័យថ្មី មានដូចជា“ សហគមន៍ឆ្លាតវៃ” “ អាជីវកម្មឆ្លាតវៃ” “ សណ្ឋាគារឆ្លាតវៃ” និង“ ចំណតឆ្លាតវៃ ”។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.smtelemedia.com
ឬទាក់ទងមកលេខ 096 666 1888 / 089 966 888 / 023 860 666 ៕

To Top