អត្ថបទ

UNICITY នាំផលិតផល ថែរក្សាសុខភាព ជាង៣០ប្រភេទ មកកាន់ ទីផ្សាកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសុខសន្តិ ភាពក្នុងប្រទេសនោះ ក្រុមហ៊ុនយូនីស៊ីធី (UNICITY) បាននាំយកផលិតផល ថែទាំសុខភាព មកកម្ពុជា ជាង៣០ប្រភេទ។ ការនាំយកផលិតផលនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផលិតផលល្បីៗ ក្នុងការថែរក្សាសុខភាពរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ គេសង្កេតឃើញ ប្រជាជនកម្ពុជាភាគច្រើន កំពុងគិតពីវិធីថែទាំសុខភាព ។

លោក Christopher Kim នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតផល យូនីស៊ីធី ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅសណ្ឋាគា ណាហ្គាវើល ថា ក្រុមហ៊ុនលោកបានធ្វើការចែកចាយ ផលិតថែទាំសុខភាពនេះ នៅ បណ្តាប្រទេស ជាង៥០ នៅជុំវិញពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន បាននាំយកផលិត ផលមកជាង៣០ប្រភេទ ដើម្បីចែកចាយ ដល់ប្រជាជន ដែលមានបំណង ថែរក្សាសុខភាព។

លោកKim បានឲ្យដឹងទៀតថា ផលិតផលជាង៣០ប្រភេទ បាននាំចូលមកម្ពុជា ដោយមានការទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផ្សេងៗ តាំងពីឆ្នាំ២០១២មកម្ល៉េះ។ ក្នុងចំណោម ផលិតផលជាច្រើនមុខផ្សេងទៀត ក្រុមហ៊ុនកំពុងរៀបចំ ក៏នឹងនាំមកកម្ពុជា នៅពេលខាងមុននេះ។

ក្រុមហ៊ុនលោក បានផលិតផលិតផល បានត្រឹមត្រូវតាមក្បួនច្បាប់ វិជ្ជាសាស្ត្រ ដោយមានកន្លែងពិសោធន៍យ៉ាងត្រឹមត្រូវ មុននឹងនាំផលិតផល មកចែកចាយ លើទីផ្សារ។ ការផលិត គឺតាមកម្រិតនៃ តម្លៃ ដែលអាចឲ្យប្រជាជន ដែលមិនសូវមានលទ្ឋភាព ក៏អាចប្រើប្រាស់ដើម្បី ថែរក្សាសុខភាពបានដែរ។ នេះជាការបញ្ជាក់ របស់លោក Kim ។

ចំណែកលោក Bobby Kim អនុប្រធានប្រតិបត្តិ ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ផលិតផលដែលធ្វើការចែកចាយនេះ នឹងផ្តល់ផលល្អ ដល់ផ្នែកផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ផលិតផលនេះមានលក់ នៅអាមេរិក ជប៉ុន កូរ៉េ និងបណ្តាប្រទេស លើសកលលោក។

លោកថា ក្រុមហ៊ុនUNICITY កាលពេលកន្លងមក ក៏បានចូលរួមផ្នែកសប្បុរសធម៌ ដល់មន្ទីពេទ្យគន្ធបុប្ផា និងវិស័យសប្បុរសផ្សេងទៀតផងដែរ។ នៅពេលខាងមុខ ក្រុមហ៊ុនលោក បានកំពុងតែស្វែងរក តំបន់ណាដែលមានភាពខ្វះខាត ដើម្បីជួយផ្នែកសប្បុរស ជួយដល់ពួកគាត់។

ជាមួយគ្នានេះដែរ ក្នុងសន្និសិទនោះ តំណាងក្រុមហ៊ុន ក៏បានប្រកាសធ្វើសហការ ជាមួយអ្នកផ្សព្វផ្សាយ ឬបណ្តាញផ្សព្វផ្សាយ នៅកម្ពុជា ឲ្យភាពទូលំទូលាយ ទៅកាន់អតិថិជន។ ក្រុមហ៊ុនចង់ឃើញ ប្រជាជនកម្ពុជា ជាង១៥លាននាក់ មានសុខភាពល្អ ចង់ឃើញកម្ពុជា រីកចម្រើន លើគ្រប់វិស័យ។ តំណាងក្រុមហ៊ុន ក៏បានលើកឡើងថា ក្រុមហ៊ុនតែងតែគិតពីបញ្ហាសុខភាព របស់ប្រជាជន នៅទូទាំងប្រទេស ចង់ឃើញប្រជាជន សប្បាយរីករាយ ដោយសុខភាពរឹងមាំង។

បើតាមតំណាងក្រុមហ៊ុន លោក Bobby Kim អនុប្រធានប្រតិបត្តិ ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងវៀបចំ កិច្ចជួបជុំដ៏ធំមួយ សំរាប់តំណាងចែកចាយ ផលិតនៅជាង៥០ប្រទេស នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ អេង ប៊ូឆេង

To Top