អត្ថបទ

អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Central Capital Tower ក្បែរស្ពានអាកាស ៧មករា បញ្ចប់ការសាងសង់ គ្រោងអគារជាស្ថាពរ

ភ្នំពេញ៖ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Central Capital Tower ដែលជាគម្រោងអគារវិនិយោគ ដ៏ធំរបស់ក្រុមហ៊ុនសំណង់ ហ៊ូណាន គ្រុប ដែលមានទីតាំងនៅក្បែរ ស្ពានអាកាស៧មករា រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់គ្រោងអគារ ជាស្ថាពរហើយនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២០ខាងមុខនេះ។

ក្នុងពិធីសម្ពោធការបញ្ចប់ការ សាងសង់គ្រោងអគារនេះមានការចូលរួមពីលោក CAIYI អគ្គនាយកគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Central Capital Tower និងដោយមានការចូលរួមពីលោក Li Han Hong តំណាងអតិថិជន រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោក CAIYI បានឱ្យដឹងថា Central Capital Tower គឺជាគម្រោង EPC ដែលក្រុមហ៊ុនបានសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកគឺក្រុមហ៊ុន Red Star Industrial Development Co. Ltd ក្នុងនាមជាសហគ្រាសដែលគ្រប់គ្រង ដោយរដ្ឋរបស់ចិនដែលមានតួនាទីក្នុងការផ្តល់ហិរញ្ញវត្ថុ និងទិដ្ឋភាពផ្សេងទៀតបានបើកគំនិតថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងសហគ្រាសចិន និងកម្ពុជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបាន សាងសង់ឡើងអគារនេះឡើងនៅលើផ្ទៃដីសរុប ២៩,០០០ម៉ែត្រការ៉េ ដែលមានកម្ពស់២៤ជាន់ មានអគារការិយាល័យទីតាំងពាណិជ្ជកម្ម នៅជាន់ក្រោមដោយរួមបញ្ចូលទាំងកន្លែងចតឡានបួនជាន់។

លោក CAIYI បានបន្ថែមទៀតថា គម្រោងនេះនឹងណែនាំក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពហុជាតិ ជាមួយនឹងការគ្រប់គ្រងកម្រិតខ្ពស់ និងគំនិតសេវាកម្មនាពេលអនាគត ដែលផ្តល់ជូននូវការធានាសុវត្ថិភាពដែលអាចទុកចិត្តបាន និងសេវាកម្មគាំទ្រអចលនទ្រព្យលំដាប់ថ្នាក់ទី១ សម្រាប់ម្ចាស់ផ្ទះនាពេលអនាគត។ ទ្រព្យសម្បត្តិនៃគម្រោងនេះ នឹងក្លាយជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ក្រុមហ៊ុនពហុជាតិធំៗដើម្បីធ្វើការវិនិយោគអាជីវកម្ម ហើយវាក៏ជាអចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យមួយចំនួន ដែលប្រទេសកម្ពុជាអាចវិនិយោគបាននាពេលបច្ចុប្បន្ននេះ ដោយផ្តល់នូវចំណុចចាប់ផ្តើមដ៏ទូលំទូលាយសម្រាប់ម្ចាស់ផ្ទះនាពេលអនាគត និងសេវាកម្មវិនិយោគអចលនទ្រព្យ ដែលមិនមានហានិភ័យ៕

To Top