ភ្នំពេញ៖ ២០ ថ្ងៃជាងទៀតតែប៉ុណ្ណោះ សម្លេងផាវ និង សម្លៀកបំពាក់អាវក្រហមច្រាល នឹងត្រូវពាក់លើខ្លួនបងប្អូនគ្រួសារសែស្រឡាយ កាត់ចិនព្រោងព្រៀតទៀតហើយ ដើម្បីស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីចិន។
ដូច្នេះហើយទើបទឹកក្រូចអាយស៍ កូឡា ដែលជាភេសជ្ជៈកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យបានបញ្ចេញឃ្លីបវីដេអូ ពាណិជ្ចកម្មដ៏គួរអោយចាប់អារម្មណ៍ មួយនៅលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ដើម្បីទាក់ទាញគ្រួសារសែស្រឡាយចិន ដែលមានបំណងទិញទឹកក្រូចក៏ដូចជាស្រាបៀរទុកជាកាដូ អាំងប៉ាវសម្រាប់ សាច់ញាតិរបស់ខ្លួន ឬមិនអីចឹងសម្រាប់ ដាក់សែនជូនដូនតារបស់ពួកគេ នៅថ្ងៃទី ២៤ ខែមករាខាងមុខនេះ។
មើលវីដេអូឃ្លីបនោះហើយ បើមិនទិញទឹកក្រូចអាយស៍ កូឡាទៀត គឺមានតែអ្នកមិនសែនតែប៉ុណ្ណោះ ពីព្រោះកាយវិការសម្តែង របស់តួរប្រុសភ្នែកតូចៗ ឆក់យកទឹកក្រូច អាយស៍កូឡាក្នុងកែវទឹកកក ដ៏ត្រជាក់ស្រឹបមកផឹកនោះ ធ្វើអោយទស្សនិកជន ស្រេកទឹកតែម្តង។
បើមើលទៅលើការជួបជុំគ្រួសារ សាច់ញាតិ និង មិត្តភកិ្ត សម្រាប់អាហារ មួយពេលក្នុងវីដេអូនោះ ទើបដឹងថាអាហារនារដូវកាលសែន ចូលឆ្នាំចិនខាងមុខនេះពិតជាមិនអាចខ្វះទឹកក្រូចអាយស៍បានមែន។
អ្វីដែលកាន់តែដិត ដាមជាមួយ ពាណិជ្ជកម្មមួយនេះគឺពាក្យស្លោកចុងក្រោយ តែម្តងដែលមានខ្លឹមសារថា “ ឆ្នាំថ្មីនាំលាភ! ឆ្នាំជូតនាំសំណាង ជាមួយទឹកក្រូចអាយស៍ កូឡា!”
ដូច្នេះសូមកុំភ្លេចជាវ ទឹកក្រូចអាយស៍ សម្រាប់សែន ចូលឆ្នាំចិនឆ្នាំនេះ ព្រោះមានការផ្តល់ជូន កាដូពិសេសនៅតាម ផ្សារទំនើបផ្សេងៗ និង ផ្សារតាមតំបន់ ផងដែរ៕