អត្ថបទ

សែលកាត ធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ ដល់គេហដ្ឋាន អ្នកមានសំណាងតែម្តង បន្ទាប់ពីចូលរួម ផ្ញើសារងាយៗ 10K ផ្ញើទៅ 8888

ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។

ក្រុមការងារសែលកាត កាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ បានធ្វើដំណើរ ទៅកាន់ផ្ទះអតិថិជន របស់ខ្លួនមួយរូប ឈ្មោះ ឡាយ ទី ជាបុគ្គិលបម្រើការ នៅក្រុមហ៊ុនឯងជន មានទីលំនៅអាស័យដ្ឋាន ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសំណាងឈ្នះប្រាក់រង្វាន់ ១០០ ០០០ដុល្លារអាមេរិក ។ ក្នុងឱកាសនេះដែរ ឡាយ ទី បានសម្តែងសេចក្តីត្រែកអរ ជាពនពេក ដោយបានឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ដែលធ្វើឲ្យអ្នកនាង និងក្រុមគ្រួសារ មានភាពសប្បាយរីករាយជាខ្លាំង ។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូន អតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

To Top