អត្ថបទ

នាយិកាវ័យក្មេង ទទួលបាន ជោគជ័យខ្លាំង នៅក្នុងជំនួញ ព្រមទាំង ជីវិតផ្ទាល់ខ្លួនទៀត

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រូលនោះទេ ដែលយើងអាចទទួលបាន ជោគជ័យនៅក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួន ព្រោះមានមនុស្សមួយចំនួនតូច ពួកគាត់ជោគជ័យតែមួយៗនោះទេ តែសំរាប់កកញ្ញាសាលីកាវិញ គឺនៅក្មេងខ្ចី តែគំនិតរកស៊ីរបស់កញ្ញា មិនបានក្មេងនោះទេ ពោលគឺកញ្ញាបានខិតខំរកស៊ី យ៉ាងខ្លាំងទើបទទួលបានជោគជ័យ ទាំងក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនបែបនេះ។

នាយិកាវ័យក្មេងម្នាក់នេះ បាននិយាយថាទម្រាំតែអាច ដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ គឺកញ្ញាបានជួប នៅឧបសគ្គយ៉ាងខ្លាំង នឹងរឿងយ៉ាប់នៅក្នុងជីវិតជាច្រើន តែរឿងទាំងអស់នេះ មិនមែនជាឧបសគ្គសំរាប់អ្នក ដែលមានគោលដៅច្បាស់លាស់ នៅក្នុងការរកស៊ីដូចជាកញ្ញានោះទេ។

កញ្ញាសាលីកា បានបន្តថាក្រុមហ៊ុន Ravy Salyka cosmetic Co.,LTD គឺទើបតែបើកធ្វើជំនួញ នៅក្នុងរយៈពេល៦ខែនោះទេ តែមានតំណាងចែកចាយ រហូតដល់ ២ម៉ឺននាក់ ហេតុនេះ ហើយទើបធ្វើអោយកញ្ញា សម្រេចចិត្តសម្ពោធក្រុមហ៊ុនជាផ្លូវការ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានកម្មវិធីជួបជុំ តំណាងចែកចាយធំៗ ប្រមាណ ៥០០នាក់ ហើយជាពិសេស ក៏មានការលេងហ្គេមសប្បាយៗ នឹងមានការចាប់រង្វាន់ ការដូរដ៏មានតម្លៃជាច្រើន សំរាប់តំណាងចែកចាយ និងមានការចែកជូន នៅប័ណ្ណសរសើរជាច្រើន សំរាប់តំណាងចែកចាយ ដែលជាអ្នកលក់ឆ្នើមៗផងដែរ ហើយក្រុមហ៊ុនមួយនេះ ទើបតែបើកបានកន្លះឆ្នាំនោះទេ តែហាក់បីដូចជា មានឈ្មោះល្បីល្បាញយ៉ាងខ្លាំង នៅក្នុងជំនួញអនឡាញ នឹងមានការគាំទ្រយ៉ាងខ្លាំង ពីស្រទាប់យុវវ័យទាំងអស់។

កញ្ញាបានលើកឡើងថា សំរាប់ក្រុមហ៊ុនទើបតែ មានផលិតផល ៣ មុខនោះទេ តែសំរាប់ផលិតផលទាំង ៣ នេះគឺកំពុងតែទទួលបាន ជោគជ័យយ៉ាងខ្លាំង នៅលើទីផ្សារ ព្រោះផលិតផលនោះ មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ នឹងមានការទទួលស្គាល់ ចេញពីក្រសួង ហើយសុទ្ធសឹងតែជាផលិតផល ដែលផ្សំពីធម្មជាតិពិតៗតែម្តង។ សំរាប់ផលិតផលទី១ មានឈ្មោះថា ម៉ាស់យិនស៊ិន​៖ ជាម៉ាស់មុខដែលផ្សំចេញ ពីធម្មជាតិគឺមើមយិនស៊ិន និងសារធាតុសំខាន់ស្ទីមសែល ដែលមានអត្ថប្រយោជន៍ ទៅដល់ស្បែកមុខជាខ្លាំង សំលាប់មេរោគ និងសារធាតុគីមី  និងជួសជុលនិងព្យាបាល ស្បែកមុខគ្រប់បញ្ហា ធ្វើអោយស្បែកតឹង បាត់ស្នាមជ្រាវជ្រួញ។

ផលិតផលទី​ ២ មានឈ្មោះថា សារ៉ូមថ្នាំផ្សិត ៖ ជាសារ៉ូមលាបមុខពេលយប់ និងព្យាបាលក្រោមមភ្នែក ផ្សំពីស្ទីមសែល និង ថ្នាំជាង១០០របស់ប្រទេសជប៉ុន ថែមទាំងត្រាំ ជាមួយផ្សិតលីងជឺ ជាផ្សិតមានតម្លៃថ្លៃនៅជប៉ុន  ដែលសារ៉ូមនេះ ជួយព្យាបាលរាល់បញ្ហាស្បែកមុខ និងក្រោមមភ្នែក មានមុខងារជួសជុល ព្យាបាលថែរក្សា និងចិញ្ចឹមស្បែក ថែមទាំងបង្ហាប់ស្បែកមុខ អោយតឹងណែន និង ភ្លឺរលោងង ផ្ដល់ខូឡាជេន អោយស្បែកមុខជាច្រើន អោយក្មេងជាងវ័យ និងព្យាបាលដក់ជ្រួញ ខ្មៅស្លក់កន្ទុយភ្នែក។

ផលិតផលទី ៣ មានឈ្មោះថាឡេយិនស៊ិន៖ ជាឡេវីតាមីនសុទ្ធគ្មានជាតិកាត់ ផ្សំពីខូឡាជេនផ្លាសនិង ស្ទីមសែល ចំរេញចេញពីមើមយិនស៊ិន ជួយព្យាបាលបញ្ហាស្បែកមុន អាច៍រុយអុជខ្មៅ ពិសេសគឺព្យាបាល សង្វារយូរឆ្នាំ យ៉ាងណាក៏បាត់បានដែរ។

សូមបញ្ជាក់ផងដែលថា កញ្ញាសាលីកា មិនត្រឹមតែទទួលបានជោគជ័យ ទៅលើជំនួញនោះទេ គឺកញ្ញាទទួលបាន ជោគជ័យយ៉ាងខ្លាំង នៅក្នុងជីវិតផ្ទាល់ខ្លួនផងដែរ កញ្ញាបានភ្ជាប់ពាក្យ ជាមួយលោកប៉ូលីសស័ក្តិ ៤ កន្លះម្នាក់ នៅព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងថ្ងៃតែមួយជាមួយ ការសម្ពោធក្រុមហ៊ុន របស់កញ្ញាដែលរឿងទាំង ២ នេះជាក្ដីស្រមៃ របស់មនុស្សស្រីគ្រប់គ្នា តែសំរាប់កញ្ញាអាចសំសម្រេច បានដោយជោគជ័យ ហើយក៏ជារឿងមួយ ដ៏គួរអោយសរសើរផងដែល  ពោលគឺមានវ័យនៅក្មេងទេ តែទទួលជោគជ័យខ្លាំង ទាំងរឿងជីវិត និងមុខជំនួញរកស៊ីផងដែរ។

Facebook Page៖ ក្រុមហ៊ុនរ៉ាវី សាលីកា ខសមេធីចឯ.ក Ravy Salyka cosmetic Co., LTD

Facebook៖ Sa Lika

To Top