អត្ថបទ

អគ្គនាយកក្រុមហ៊ុន​ ស្រាបៀរកម្ពុជា ចូលរួមជូនដំណើរ អ្នកឈ្នះរង្វាន់ ដំណើរកម្សាន្ត ទាំង ៣៩នាក់ ទៅកាន់ចក្រភពអង់គ្លេស

ភ្នំពេញ៖ លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចូលរួមជូនដំណើរ អ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ចំនួន៣៩នាក់ ទៅកាន់ចក្រភពអង់គ្លេស ក្នុងដំណើរកម្សាន្ត ដែលមានរយៈពេល៥ថ្ងៃ។

ក្រោមទឹកមុខញញឹមញញែម និងរួសរាយរាក់ទាក់ លោក លាង ពៅ បានមានប្រសាសន៍ថា «ខ្ញុំពិតជារីករាយ ដែលបានផ្តល់ នូវបទពិសោធន៍ជីវិត ដ៏គួរឱ្យរំភើបនេះ ទៅកាន់អតិថិជនរបស់ ស្រាបៀរ កម្ពុជា និងសូមជូនពរពួកគាត់ ឱ្យធ្វើដំណើរ ប្រកបដោយសុវត្ថិភាព សប្បាយរីករាយ ទាំងពេលទៅ និងពេលត្រលប់មកវិញ»។

អ្នកឈ្នះមួយរូប​ មកពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងរង់ចាំឡើងយន្តហោះ ​ទាំងទឹកមុខរំភើប ញញឹមស្ទើរបិទមាត់មិនជិត លោក កែម ពេជ្រ បានសម្តែងក្តីរីករាយថា «នេះជាលើកទីមួយហើយ​ សម្រាប់ខ្ញុំដែលត្រូវធ្វើដំណើរ ទៅអង់គ្លេស។ អារម្មណ៍ខ្ញុំពេលនេះ គឺភ័យផងអរផងរកថាមិនត្រូវ បន់ឱ្យតែដល់ទឹកដី អង់គ្លេសឆាប់ៗទេ»។

ក្រោមទឹកមុខរីករាយ ព្រមទាំងនិយាយផងសើចផង កញ្ញា ស្រី រតនៈពិសី ដែលជាអ្នកឈ្នះរង្វាន់ម្នាក់ទៀត មកពីរាជធានីភ្នំពេញដូចគ្នាបានឱ្យដឹងថា «ក្តីស្រមៃ និងការទន្ទឹងរង់ចាំ បានសម្រេចហើយ។ គិតៗទៅ ខ្ញុំគ្រាន់តែគាស់ស្រាបៀរកម្ពុជា មកដឹងថាឈ្នះភ្លាម រំភើបបុកពោះម្តង។ ពេលទៅសម្ភាសនៅស្ថានទូត ហើយជាប់បានទៅ គឺបុកពោះម្ដងទៀត។ ដូច្នេះថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្ត សម្រាប់ខ្ញុំហើយ»។

គួរឱ្យដឹងថា អ្នកឈ្នះរង្វាន់ទាំង៣៩នាក់ នឹងទៅដល់ព្រលានយន្តហោះ Manchester នៅម៉ោង ១១:១៥ នាទីថ្ងៃទី១៧ មករា។ តាមដានទាំងអស់គ្នាថាតើ ដំណើរកម្សាន្តនាំមកជូន ដោយស្រាបៀរ កម្ពុជា លើកទីបីនេះសប្បាយ និងគួរឱ្យចងចាំខ្លាំងប៉ុណ្ណា!

To Top